CamNews

ប្លែកៗ 

វះកាត់កែសម្ផស្ស ព្រោះតែស្រលាញ់

ជាធម្មតាមនុស្សដែលទៅវះកាត់កែសម្ផស្សព្រោះតែគេគិតថាលែងចង់ឃើញនូវអ្វីដែលជាធម្មជាតិ
របស់គេ ហើយផ្លាស់ប្ដូរមករកអ្វីដែលគេគិតថាពេញចិត្ត។ តែនារី ៣ នាក់ខាងក្រោមនេះវិញគឺមាន
ជំនឿចិត្តយ៉ាងមុតមាំក្នុងការវះកាត់កែសម្ផស្សទោះបីជាការវះកាត់កែសម្ផស្សរបស់អ្នកទាំង ៣
បណ្ដាលមកពីមូលហេតុប្លែកពីគេបន្តិចក្ដី។

១. វះកាត់កែសម្ផស្សព្រោះចង់អោយខ្លួនក្លាយជា Barbie Doll
ជាធម្មតាមាននារីៗច្រើនណាស់ដែលស្រលាញ់តុក្កតា Barbie ហើយមានខ្លះបានទៅកែសម្ផស្ស
ដើម្បីអោយខ្លួនមានរូបរាងនឹងមុខមាត់ដូចជា Barie ដូច្នោះដែរ។ ឧទាហរណ៍ដូចជាខាងក្រោម
នេះគឺ Cindy Jackson ដែលបានចំណាយប្រាក់ ១០០ ០០០ ផោនដើម្បីប្រែរូបមកជា Barbie តាម
ការវះកាត់កែសម្ផស្ស

ហើយខាងក្រោមនេះក៏ដូចគ្នា Sarah Burge អាយុ ៤៩ ឆ្នាំដែលបានចំណាយ ៥០០ ០០០ ផោន
ដើម្បីប្រែរូបអោយក្លាយជា Barbie ហើយទូទាំងដងខ្លួននិងមុខមាត់របស់នាងត្រូវបានវះកាត់ដើម្បី
ប្រែកាយទាំងអស់សរុបទៅជាង ១៥០ កន្លែង។

ចំណែកនារីខាងក្រោមនេះវិញគឺនាង Hothman Charllote ដែលបានចំណាយជាង ១០ ០០០
ផោនក្នុងការកែច្រមុះ សាក់បបូរមាត់ ក៏ដូចជាផ្នែកផ្សេងៗទៀតនៃមុខ និងសក់របស់នាងដើម្បី
បានក្លាយជា Barbie ផងដែរ។


២. វះកាត់កែសម្ផស្សអោយ មានមុខដូចជាសាហាយរបស់ប្ដី
បញ្ហាក្នុងគ្រួសារតែងតែមានជាពិសេសគឺការមានស្រីក្រៅរបស់មនុស្សប្រុសជាប្ដី។ តែជាធម្មតា
ស្នេហាប្ដីប្រពន្ធមានតែការយល់គ្នាទេទើបប្រសើ។ ប៉ុន្តែមិនមែនសម្រាប់នាង Wang Mai នោះទេ
នាងបានឆ្លងកាត់ការវះកាត់ ៦ ដងដើម្បីកែសម្ផស្សរបស់នាងអោយដូចទៅនឹងស្រីកំណាន់របស់
ប្ដីនាង។ ប្ដីប្រពន្ធពួកគេមានបញ្ហាដោយសារតែប្ដីជាអ្នកជំនួញមិនមានពេលចូលផ្ទះញឹកញ៉ាប់
តែបែជាមានស្រីនៅពេលដែលចេញទៅក្រៅទៅវិញ។ ក្រោយពេលដែលនាង Wang Mai ដែល
ជាប្រពន្ធបានដឹងពីការពិតនោះ នាងបានទៅរកគ្រូពេទ្យដើម្បីទទួល ៦ កាំបិតធ្វើអោយច្រមុះ
ភ្នែកនឹងផ្នែកផ្សេងៗនៃផ្ទែមុខរបស់នាង ក្លាយជាដូចគ្នាបះបិតទៅនឹងស្រីកំណាន់របស់ប្ដី។ តែ
យ៉ាងណាក្ដីក៏ស្នេហាអ្នកទាំង ២ មិនអាចបន្តបាននោះទេ គ្រួសារមួយនេះបានបញ្ចប់ទៅដោយ
ការលែងលះ។

៣. វះកាត់កែសម្ផស្សព្រោះចង់ក្លាយជា តួរក្នុងគំនូរជីវចល
ធម្មតាគំនូរជីវចល Manga របស់ជប៉ុនគឺសំបូរទៅដោយតួរដែលមានសម្រស់ស្រស់ស្អាតហើយ
ជាទីពេញចិត្តរបស់អ្នកស្នេហាគំនូរជីវចលគ្រប់រូប។ តែសម្រាប់ Jacqueline Koh ជាជនជាតិ
Singapore នាងមិនត្រឹមតែស្រលាញ់និងចូលចិត្តនោះទេ គឺនាងចង់ក្លាយជាតួរក្នុងភាពយន្តគំនូ
ជីវចលនោះផ្ទាល់តែម្ដងដោយបានចំណាយ ១៣៦ ០០០ ដុល្លាអាមេរិកក្នុងការវះកាត់កែសម្ផស្ស
ដើម្បីអោយបានក្លាយជាតុក្កតាដែលនាងស្រលាញ់។

ទោះបីជានាងកើតមកជានារីដែលសានសម្រស់ស្អាតស្រាប់ហើយក៏ដោយក៏មិនមានអ្វីអាចឃាត់
ចិត្តរបស់នាងបានដែរ។ នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្ស ១០ ដងដើម្បីកែប្រែមាត់ច្រមុះកែ
ភ្នែកអោយធំជាងមុន និងកែចង្កា។

មិនត្រឹមតែចំណាយប្រាក់ក្នុងការវះកាត់នោះទេ នាងត្រូវចំណាយ ១០០០$ ក្នុងមួយខែដើម្បីចាក់
Botox រៀងរាល់ ៦ ខែម្ដងនិង ១០០$ ដើម្បីថែរក្សាស្បែករៀងរាល់ខែ។

ដោយ៖ ម៉ូនីកា
ប្រភពពី៖ K14