ខាងក្រោមនេះជាដើមឈើដែលមើលទៅហាក់ដូចជាដើមឈើដែលមាននៅក្នុងរឿងនិទាន ដោយសារតែភាពចំលែករបស់វា។ គល់ទាំងអស់របស់វាមានទេទៅខាងជើង។
ដើមឈើទាំងនេះត្រូវបានគេប្រទះឃើញនៅតំបន់ Gryfino ភាគខាងជើងនៃប្រទេសប៉ូឡូញ។ មូលហេតុដែលដើមឈើទាំងនេះដុះរបៀបនេះមិនត្រូវបានគេដឹងឡើយ។
តាមការវិភាគដើមឈើទាំងនេះមានចំនួនប្រមាណ ៤០០ ដើម ត្រូវបានគេដាំនៅឆ្នាំ ១៩៣០ ដើម្បីយកទៅធ្វើជាគ្រឿងសង្ហារឹម ដែលត្រូវបានការឈើកោង ឬ ក៍យកទៅធ្វើរទេះ និង នង្គ័លសម្រាប់កសិកម្ម។
ដើម្បីអាចយកមកប្រើប្រាស់ ដើមឈើទាំងនេះអាចត្រូវការពេលវេលពី ៧ ទៅ ១០ ឆ្នាំ។ ក៍ប៉ុន្តែមុនពេលត្រូវបាគេយកមកប្រើប្រាស់សង្គ្រាមលោកលើកទី ២ បានកើតឡើង៕


(daily mail)
ដោយៈសំអាត