(កូរ៉េ)៖ លោក Kim Soo Hyun និង លោក Lee Hong Ki តារាសម្តែងប្រុស ដ៏ស្រស់សង្ហាទាំងពីរ កំពុងតែត្រូវបានអ្នកគាំទ្រ លើកឡើងថា ពួកគេអាចនឹងមានការងារទីពីរឆាប់ៗ ហើយនៅ ពេលដែល តារាទាំងពីរដួងនេះ ត្រូវបានជ្រើសរើស ឲ្យជាប់ក្នុងចំណោមកីឡាករ ប្រុសស្រី២០រូប ដែលនឹងចូលរួមប្រកួត បោះប៊ូលីងនៅវគ្គបន្តទៀត ក្រោយពីពួកគេប្រកួតជាប់នៅតង់ទី១ កាលពីថ្ងៃទី២២-២៣ តុលា កន្លងទៅនេះ។
ការប្រកួតលើកទីពីរ នឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ តុលា ២០១៦ ខាងមុខនេះ ហើយក្រុមអ្នកគាំទ្រ Kim Soo Hyun និង Lee Hong Ki បានជូនពរអ្នកទាំងពីរ ឲ្យទទួលបានជោគជ័យ ជាបន្តទៅទៀតដែរ។ ទោះបីជាយ៉ាងណា Kim និង Lee តែងតែចង់ឲ្យការប្រកួត ជាប់ទៅដោយយុត្តិធម៌ ហើយលោកក៏ខំប្រឹងប្រែងហាត់កីឡាមួយនេះ ដើម្បីបញ្ចេញថ្វីដៃ ឲ្យបានល្អក្នុងការទទួលជោគជ័យ គឺត្រូវហាត់ប្រាណឲ្យបានច្រើន និងកាត់បន្ថយការ ផឹកជាតិអាល់កុល។
នៅក្នុងការប្រកួតកីឡា បោះប៊ូលីងនេះមានអ្នកចូលរួមទាំងអស់ ប្រមាណ១១៤នាក់ហើយ Kim និង Lee ត្រូវបានគណៈកម្មការជ្រើសរើសយក ទៅវគ្គប្រកួតបន្តដោយសារសម្លឹង ឃើញថ្វីដៃអ្នកទាំងពីរលេងបានល្អ និងទទួលបាន ពិន្ទុខ្ពស់ផងដែរ គឺ Kim ទទួលបាន 3,315 ពិន្ទុ រីឯ Lee ទទួលបាន 3,115 ពិន្ទុ។ ក្រៅពីតារាសម្តែងទាំងពីរ ក៏នៅមានសិល្បករល្បីៗផ្សេងទៀត ដូចជាតារាចម្រៀង Chae Yeon និងតារាម៉ូដែល Yoo Ji Ahn ក៏បានចូលរួមការប្រកួតបោះប៊ូលីងនេះដែរ ប៉ុន្តែពួកគេបានធ្លាក់ការប្រកួត នៅវគ្គជម្រុះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង