កូរ៉េ ៖ នាង CL ថ្មីៗនេះបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ចំពោះការចាកចេញរបស់នាង Minzy មុុនពេលដែលក្រុម 2NE1 ត្រូវបានបំបែកចេញពីគ្នា ។
នៅក្នុងវគ្គមួយដែលមានឈ្មោះថា "Livin’ the Double Life" តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ បានស្រក់ទឹកភ្នែក នឹងរៀបរ៉ាប់អំពីការរំសាយក្រុម 2NE1 ទាំងឈឺចាប់បំផុត ក្នុងនាមនាងជាមេក្រុមវ័យក្មេងម្នាក់ ។
CL បានលើកឡើងថា នាងបានសរសេរចម្រៀងត្រឹមតែ ១០នាទីប៉ុណ្ណោះ ក្នុងបទចុងក្រោយរបស់ពួកគេ ដែលបានច្រៀងលាអ្នកគាំទ្រមុនពេលបំបែកក្រុម ដែលមានចំណងជើងថា "Goodbye" ។
ជាការពិតណាស់ ចម្រៀងមួយបទៗពិតជាត្រូវការចំណាយពេលយូរ ប៉ុន្តែក្នុងបទនេះ វាមានរយៈពេលខ្លី ដោយសារតែនាងបានផ្តោតអារម្មណ៍ទៅលើ Minzy ដោយពាក្យពេជន៍ក្នុងបទទាំងអស់នោះ ។
អតីតមេក្រុម 2NE1 រូបនេះនិយាយថា នាងពិតជាមិនដឹងថា គួរប្រឈមមុខយ៉ាងម៉េចចំពោះការបែកបាក់ក្រុមនេះ ហើយអារម្មណ៍មួយនោះពិតជាពិបាកយ៉ាងខ្លាំងសម្រាប់មែនទែនសម្រាប់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo