CamNews

តារា 

TWICE ក្រុម​តារា​ចម្រៀង​ស្រី​ ដ៏​លេច​ធ្លោជាង​គេ​ ក្នុងឆ្នាំ២០១៦​ នៅ​ទឹក​ដី​កូរ៉េ

(កូរ៉េ)៖ TWICE ជាក្រុមតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពបំផុត នៅទឹកដីកូរ៉េ បើយោងតាមការស្ទង់មតិ ពីសហគមន៍ព័ត៌មានអនឡាញ។ តារាចម្រៀងស្រីក្រុមនេះ មានសមាជិក៩រូប ដូចជា Sana, Mina, Jeongyeon, Nayeon, Jihyo, Dahyun, Chaeyoung, Momo និង Tzuyu ប៉ុន្តែអ្នកដែលនាំមុខគេ ក្នុងក្រុមគឺ Sana ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រ តាមអនឡាញលើសគេក្នុងចំណោម សមាជិកក្រុម។

TWICE គឺជាក្រុមចម្រៀងមួយ នៅក្នុងផលិតកម្ម JYP Entertainment ហើយពេលនេះ ក៏បានក្លាយជាក្រុមតារាចម្រៀងស្រី ដ៏ល្បីក្នុងចំណោមក្រុមចម្រៀងដទៃទៀត ដែលប្រចាំផលិតកម្ម ទោះបីជាសមាជិកក្នុងក្រុមមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រ បានផ្តល់ការចាប់អារម្មណ៍ ទៅលើតារាស្រីណាម្នាក់ ដែលពួកគេពេញចិត្តជាងគេ។

តាមការបោះឆ្នោតស្ទង់មតិ តាមអនឡាញពីប្រជាប្រិយភាព តារាចម្រៀងក្នុងក្រុម TWICE រកឃើញថា Sana ទទួលសម្លេងឆ្នោតនាំមុខគេ ពីអ្នកគាំទ្រជាច្រើន ជាពិសេស បុរសៗបានគាំទ្រតារាចម្រៀងរូបនេះយ៉ាងខ្លាំង រហូតដល់នាងក្លាយជាតារាស្រី ស្ថិតនៅលំដាប់នាំមុខគេ របស់ TWICE ក្នុងឆ្នាំ ២០១៦ នេះទៀតផង៕

twice

Image result for TWICE2016

 

 

 

 

 

Image result for TWICE2016
Image result for TWICE2016

Image result for TWICE2016 hot


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

 


Tags: TWICE Seoul South korea kpop