CamNews

តារា 

ពេជ្រ សោភា នឹក​រឭក​ដល់​ពាក្យ​ទូន្មាន របស់​ឪពុក ក្រោយ​លា​ចាក​លោក ជិត​២​ឆ្នាំ

(ភ្នំពេញ)៖ ស្ថិតក្នុងខ្សែរជីវិត មានឈ្មោះជាកូនកំព្រា រស់ខ្វះភាពកក់ក្តៅពីលោកឪពុក អស់រយៈពេ​លជិត២ឆ្នាំ​មកនោះ​ តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោ​ភា ថ្មីៗនេះ បានរំលេចសរសេ​របង្ហោះសារ ភ្ជាប់ជាមួយវីដេអូនៅលើបណ្តាញ សង្គមហ្វេសប៊ុក ដោ​យបានបង្ហាញពី អារម្មណ៍សោកស្តាយ នឹកដឹងគុណ ចំពោះលោកឪពុក ដែលបានស្លាប់ចោលនាង​ កាលពីអំឡុងឆ្នាំ២០១៤។

គេនៅចាំបាន លោក ស៊ូ សារិន ដែលជាឪពុកបង្កើត​ របស់តារាចម្រៀងល្បី ឈ្មោះ ពេជ្រ សោ​ភា បានទទួលមរណភាព កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤នៅផ្ទះរបស់នាង ស្ថិតក្នុងសង្កាត់ បឹងកេងកង ខណ្ឌចំការមន ដោយរោគាពាធ ហើយបើគិតមកដល់ពេលនេះ គឺមានរយៈពេលជិ​ត​២ឆ្នាំហើយ។ ជាមួយ​គ្នា​នៃ​ការមរណភាព របស់ឪពុកនាងជិតបានរយៈពេល២ឆ្នាំនេះដែរ គេស​ង្កេតឃើញអ្នកនាង ពេជ្រ សោភា បានសរសេររំលេចអារម្មណ៍ បង្ហាញពីភាពសោកសៅ នឹក​​ស្រ​ណោះឪពុក​គ្រាធ្លាប់រួមរស់ក្បែ និងផ្តល់ភាពកក់ក្តៅ គ្រប់ពេលដល់នាង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាព អមជាមួយ​ការ​ស​រ​សេរ បញ្ជាក់បែបនេះថា «ពុក ខ្ញុំនឹកពុក បើពុកនៅក្បែរកូន ប្រហែលជាល្អណាស់ក្នុងពេលនេះ ចម្រៀងនឹកពុក ពុកទុកកូនចោលយូហើយ.!»។ នេះអាចបង្ហាញឲ្យឃើញច្បាស់ថា ទោះបីជាពេលនេះ​នាង​កំពុងរស់នៅ ​ឃ្លា​ត​ពីទ្រូងលោកក៏ពិតមែន តែសម្រាប់ចិត្តរបស់នាង នៅនឹកឃើញនឹង​ដក់ជា​ប់ជានិច្ច ចំពោះគុណដ៏ធំធេង របស់លោកឪពុកខ្លួន។

ទន្ទឹមគ្នានេះដែរ តារាចម្រៀង អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះឃ្លីបវីដេអូរាប់ រៀបទាំងទឹក​ភ្នែ​ក​ថា «ជាទូទៅពេលដែលពុកខ្ញុំ មិនទាន់ស្លាប់ គឺរាល់ពេលដែលមានរឿងអ្វីមួយ ឬមិនសប្បាយ​ចិ​ត្តខ្ញុំតែងតែនិយាយ ជាមួយពុកខ្ញុំតែពីរនាក់ ពុកហើយកូននៅលើផ្ទះ ហើយរាល់រឿងទាំងប៉ុន្មាន ដែលបាននិយាយជាមួយគាត់ហើយ គឺហាក់មានអារម្មណ៍ធូរក្នុងចិត្ត។ ដូច្នេះមានតែពុកខ្ញុំម្នាក់ទេ ​ដែលតែងចាំផ្តល់កំលាំងចិត្តគ្រប់ពេល.!»៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: pich sophea david HM HMHDTV