ថៃ ៖ នៅខែក្រោយនេះតារាសម្តែងថៃ លោក Pope thanawat នឹងមាន Fan Meeting នៅតៃវ៉ាន់ ចំនែកឯនាង Bella ranee និងតារាសម្តែងដទៃទៀតក្នុងរឿង បុព្វេសន្និវាស កំពុងតែជាប់រវល់ជាមួយនឹងការចូលរួមព្រឹត្តិការណ៍ផ្សេងៗជាច្រើន ។
ចំពោះរឿង Fan Meeting នៅតៃវ៉ាន់នេះ លោក Pope thanawat បានសារភាពថា ខ្លួនទទួលបានតម្លៃខ្លួនខ្ពស់ជាងចូលរួមព្រឹត្តិការណ៍នៅក្នុងប្រទេសថៃ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
មិនត្រឹមតែប៉ុណ្ណោះ មាន Agencies នៅក្នុងប្រទេសចិន និងឡាវ បានទាក់ទងធ្វើការជាមួយតារាសម្តែងវ័យ ៣៥ ឆ្នាំ នាពេលអនាគតថែមទៀតផង ។ នៅថ្ងៃទី ២៥ ខែឧសភា ២០១៨ នេះ Pope និងហោះហើរទៅកាន់ប្រទេសសាំងហ្គាពួរ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍សំខាន់មួយ ដែលជាប្រ៊េនល្បីមួយឈ្មោះថា HUGO Boss ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate