(អាមេរិក)៖ យ៉ាងហោចណាស់មានមនុស្ស ៤២នាក់បានរងធ្ងន់ និងស្រាល បន្ទាប់ពីមនុស្សម្នានាំគ្នារុញច្រាន រងរបាំងការពារនៅទីកន្លែងប្រគំតន្ត្រី របស់តារាចម្រៀងស្បែកខ្មៅ Snoop Dogg និង Wiz Khalifa នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNN នៅមុននេះបន្តិច។
ក្រុមអ្នកគាំទ្រតារចម្រៀងទាំងពីរ ខាងលើនេះ បាននាំគ្នាចាប់អង្រួនរបាំងការពារ របស់ឆាកប្រគំតន្ត្រី ទើបបណ្ដាលឲ្យមានមនុស្សរងរបួស ដោយក្នុងនោះសាក្សី បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានរងរបួសធ្ងន់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅពុំទាន់ទទួលបានព័ត៌មានលម្អិត នោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង