CamNews

តារា 

INFINITE ដ៏​ល្បី​របស់​កូរ៉េ​​ ត្រៀម​ប្តូរ​អ្នក​ដឹក​នាំ​​ក្រុម​ចម្រៀង​ ខណៈ​ Sunggyu

(កូរ៉េ)៖ ងាកមកមើលក្រុមតារាចម្រៀង INFINITE វិញម្តង ដើម្បីស្វាគមន៍ឆ្នាំ២០១៧ ដែលជិតចូលមកដល់ខាង មុខនេះ ត្រូវបានតារាចម្រៀងបុរសម្នាក់គឺ Sunggyu បញ្ជាក់ ថា ក្រុមចម្រៀងរបស់ខ្លួន នឹងមានមេដឹកនាំថ្មី នៅឆ្នាំ២០១៧។

Sunggyu ប្រកាសបែបនេះ នៅក្នុងកម្មវិធីទូរទស្សន៍ Girl Spirit ថា ខ្លួននឹងចូលបម្រើការងារយោធាឆាប់ៗនេះ ហើយក្នុងពេលសម្តែងលើឆាក តារាប្រុសរូបនេះ ក៏បានបញ្ចេញសារថ្លែងអំណរគុណ ទៅដល់ក្រុមកងទ័ព ផងដែរ។ តារាចម្រៀងវ័យ ក្មេង Sunggyu និយាយ ថា នៅពេលដែលខ្លួនចូលបម្រើការងារ យោធាឆ្នាំក្រោយ តួនាទីជាមេក្រុមត្រូវផ្ទេរ ទៅឲ្យតារាចម្រៀង Woohyun វិញ តែមិនទាន់មានការបញ្ជាក់ថា លោកនឹងចូលបម្រើទ័ពខែណាច្បាស់នៅឡើយទេ។

កំឡុងពេលដឹកនាំក្រុម Sunggyu ទទួលបានការកោតសរសើរខ្លាំង ពីសមត្ថភាពរបស់គេហើយ នៅពេលគ្មានតារាប្រុសរូបនេះបន្ត ដឹកនាំក្រុម INFINITE ទៀតធ្វើឲ្យអ្នកគាំទ្រ កើតក្តីបារម្ភផងដែរ ប៉ុន្តែអ្នករាល់គ្នានឹងរង់ចាំមើលការ ដឹកនាំរបស់ Woohyun វិញដែរចង់ដឹងថា តើគេពិតជាជំនួសតំណែង Sunggyu បានល្អឬយ៉ាងណា៕

sunggyu of INFINITE

Related image

Image result for Sunggyu 2016

Related image


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: INFINITE Seoul South korea kpop