ថៃ ៖ មនុស្សភាគច្រើនសុទ្ធតែបានដឹងថា តារាសម្តែងស្រីនាង Aum Patcharapa ចូលចិត្តជួយអ្នកដទៃ ជាពិសេសអ្នកក្រីក្រដែលនាងបានប្រទះឃើញនៅតាមដងផ្លូវ ។
ថ្មីៗនេះ តារាសម្តែងស្រីវ័យ ៣៩ ឆ្នាំរូបនេះ បានប្រទះឃើញស្រ្តីចំណាស់ម្នាក់ អង្គុយលក់ឆ្នោតនៅតាមដងផ្លូវ នាងក៏ស្រាប់តែសម្រេចចិត្តជួយទិញឆ្នោតទាំងអស់ជាមួយនិងតម្លៃប្រមាណជា ៦១៧ ដុល្លារឯណោះ ។ ហើយរូបថតជាច្រើនសន្លឹករបស់តារាថៃរូបនេះ ត្រូវបានគេលួចថតហើយនាំគ្នាចែកចាយ នៅលើបណ្តាញសង្គម ។
ប៉ុន្តែអ្វីដែលខ្លោចចិត្តបំផុតនោះគឺ នាង Aum Patcharapa បែរជាត្រូវគេរិះគន់ថា នាងគ្រាន់តែធ្វើពុតជាមនុស្សល្អប៉ុណ្ណោះ ការពិតមិនមែនធ្វើចេញពីបេះដូងទេ ។ មិនគួរឲ្យជឿការធ្វើអំពើល្អ បែរជាទទួលបានគំនិតអវិជ្ជមានទៅវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook