CamNews

តារា 

អែមមែនទែន! តារាថៃ លោក James jirayu ច្រៀងបទបុណ្យភូមិ ច្បាស់ល្អមែន (វីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាសម្តែងក៏ដូចជាតារាចម្រៀង ជនជាតិថៃ លោក James jirayu បានធ្វើឲ្យក្រុមអ្នកគាំទ្រនៅកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរូបលោកបានលើកយកបទចម្រៀងដែលពេញនិយមខ្លាំងបំផុតរបស់មិត្តៗយុវវ័យ គឺបទ បុណ្យភូមិ មកច្រៀងយ៉ាងច្បាស់ដូចជនជាតិខ្មែរយ៉ាងចឹង ។

នៅក្នុងនោះផងដែរម្ចាស់បទនេះគឺក្រុម ក្មេងខ្មែរ ធ្វើអោយកក្រើកឆាក Concert JamesJi 2017 Asean Tour ក្នុងរាត្រីនោះ ដោយសារតែភាពភ្ញាក់ផ្អើលដ៏អស្ចារ្យមួយនោះផងដែរ ។

ជាងនេះទៅទៀតលោក Jame Jirayu ច្រៀងបទ បុណ្យភូមិ នេះច្បាស់ដូចជនជាតិខ្មែរយើងអញ្ចឹង ហើយនេះជាលោកទីមួយហើយដែលលោក Jame Jirayu ធ្វើ Concert JamesJi Asean Tour នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ កុំឲ្យខាតពេលយូរទៅទស្សនាវីដេអូរបស់លោក Jame Jirayu និងក្រុមក្មេងខ្មែរ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕




 

ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: James jirayu Bella ranee