CamNews

តារា 

ឡួយមែន!! តារាសម្តែងស្រីម្នាក់ បង្ហាញម៉ូតសក់ស្អាតៗ និងងាយស្រួលក្នុងការធ្វើសក់ សម្រាប់នារីសក់ខ្លី

ព័ត៌មានកំសាន្ត ៖ ជាធម្មតាអ្នកដែលមានសក់ខ្លីគឺពិតជាពិបាកខ្លាំងណាស់នៅក្នុងការតុបតែងសក់ ឬ ពិបាកក្នុងការធ្វើសក់ដើម្បីចូលរួមនៅក្នុងកម្មវិធីណាមួយ ប៉ុន្តែពេលនេះទុកកង្វល់ក៍ត្រូវបានរំសាយដោយសារតែតារាសម្តែងស្រីដ៍ល្បីម្នាក់ ដែលត្រូវជាអតីតភរិយា តារាសម្តែងរូបសង្ហាម្នាក់ គឺលោក T's words Wilai ដែលមានឈ្មោះក្រៅថា Tono គឺនាងបានចេញមុខបង្ហាញម៉ូតដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដែលធ្វើឲ្យអ្នកមានសក់ខ្លីអស់បារម្ភ ហើយនឹងងាយស្រួលក្នុងការជ្រើសរើសម៉ូតសក់ដែលសាកសម និងទំរង់មុខរបស់ខ្លួន ។ 

ហើយពេលនេះ ឱកាសពិសេសសម្រាប់នារីសក់ខ្លីដែលមានទុក្ខកង្វល់ក្នុងការតុបតែងម៉ូតសក់ពេលនេះអស់បារម្ភទៀតទៅ តារាស្រីល្បីឈ្មោះម្នាក់គឺនាង Pataratida Patcharawirapong បង្ហាញម៉ូតសក់ស្អាតៗជាច្រើនសន្លឹកដែលសាកសមនឹងមុខរបស់អ្នក ធ្វើឲ្យអ្នកមានសក់ខ្លីកើតមានចិត្តសប្បាយរីករាយ និងមានទំនុកចិត្តចំពោះខ្លួនឯង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook ​បានឲ្យដឹងថា​ តារាសម្តែងស្រីរូបនេះបានបង្ហាះរូបថតដល់ទៅ ៩ សន្លឹកឯណោះ​ ដើម្បីឲ្យក្រុមអ្នកគាំទ្រ ងាយស្រួលក្នុងការជ្រើសរើសម៉ូតសក់ទៅតាមចិត្តដែលពួកគេស្រលាញ់ ។ 

កុំឲ្យខាតពេលអី ទៅទស្សនាម៉ូតសក់ដែលអ្នកគ្រប់ៗគ្នាកំពុងរង់ចាំ ជាពិសេសគឺនារីដែលមានសក់ខ្លី​ ជាមួយនិង Camnews ទាំងអស់គ្នា ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook