CamNews

តារា 

អ្នកគាំទ្រសរសើរមិនដាច់នៅពេលដែល Nadech kugimiya ធ្វើរឿងបែបនេះ

កំសាន្ត ៖ ថ្មីៗនេះគណនីហ្វេសប៊ុកឈ្មោះថា Nutthawit Na Nakorn បានបង្ហោះរូបថតរបស់កំពូលតារាសម្តែងល្បីឈ្មោះគឺ លោក Nadech kugimiya កំពុងតែដាក់ចំណីឲ្យសត្វអនាថាមួយ នៅតាមចិញ្ចើមថ្នល់ នៅក្នុងខេត្តមួយដែលលោកធ្វើដំណើរទៅទីនេះ ដើម្បីថតរឿង "Nakee 2 " ។ 

ពីលើរូបថតនោះ គណនីហ្វេសប៊ុកឈ្មោះថា Nutthawit Na Nakorn បានភ្ជាប់មកជាមួយនិងចំណងជើងថា "គាត់តែងតែទាត់ឆ្កែនេះចេញ ព្រោះវាគឺជាឆ្កែមិត្តរបស់ឆ្កែលោក ប៉ុន្តែសម្រាប់តារាសម្តែងល្បីឈ្មោះរូបនេះ បែរជាផ្តល់ចំណីឲ្យវាជារឿយ ហើយស្រលាញ់ឆ្កែនេះណាស់" ។ នៅក្នុងនោះផងដែរ តួប្រុសក្នុងរឿង "ចាំស្នេហ៍វិលវិញ" ក៏ទទួលបានខមមិនកោតសរសើរមិនដាច់ពីមាត់ ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរូបថតរបស់លោកត្រូវបានបង្ហោះនៅលើអុិនធើណិត ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: nadech kugimiya Tono Weir