CamNews

តារា 

តើបុរសវ័យចំណាស់ម្នាក់នេះ ត្រូវជាអ្វីជាមួយអតីតភរិយាលោក Tono បានជាថតស្និទ្ធស្នាលគ្នាយ៉ាងនេះ?

តារាថៃ ៖ ការពិតទៅឆ្នាំនាង Tangmo pattaratida ហៅ Nida មានការខកខានចំពោះការធ្វើខួបកំណើតឲ្យឪពុករបស់ខ្លួន ក្រោយពីមានការមមាញឹកយ៉ាងខ្លាំងនៅក្នុងការងារវិស័យសិល្បៈ ជាងនេះទៅទៀតនៅថ្ងៃទី​ ១៤ ខែកញ្ញាដែលជាថ្ងៃកំណើតរបស់ឪពុក នាង Nida ត្រូវទៅចូលរួមព្រឹត្តិការណ៍ដ៍ធំមួយដោយខានមិនបានទៀត ។ 

ដោយសារតែការជាប់រវល់ខកខានមិនបានខួបកំណើតឲ្យឪពុក ព្រោះនាង Nida បានឆ្លើយយល់ព្រមចំពោះការថតរឿងភាពយន្តថ្មីរបស់នាង ដែលត្រៀមនឹងដំណើរការថតនៅក្នុងពេលឆាប់ៗនេះ នៅឯប្រទេសចិន ប៉ុន្តែតារាស្រីរូបនេះនៅមិនទាន់មានបានចាកចេញពីប្រទេសថៃនៅឡើយទេ ។ 

តែទោះបីជាយ៉ាងណាក៍ដោយ តារាស្រីរូបនេះនៅមិនតែមិនភ្លេចថ្ងៃពិសេសរបស់ឪពុកខ្លួនឡើយ ដោយបានទិញកាដូមួយចំនួនសម្រាប់គាត់ និងបង្ហោះរូបជាមួយឪពុកជាទីស្រលាញ់ រហូតមានក្រុមអ្នកគាំទ្រមួយចំនួនយល់ច្រលំថា មិនមែនជាឪពុុករបស់នាង ។ 

ប៉ុន្តែយ៉ាងណាមិច កូនល្អនៅតែទទួលបានការជូនពរពីឪពុករបស់ខ្លួនថា "ប៉ាសូមជូនពរកូនឲ្យសំណាងល្អ អាយុវែង មានជិវិតដែលល្អប្រសើរ និងមានសុភមង្គលគ្រប់ពេលវេលា​" ៕

-ចុចអាន ៖ លើកនេះមិនធម្មតាទេ!! អតីតប្រពន្ធស្អាតលោក Tono ប្រកាសដំណឹងធំ ស្របពេលខ្លួនកំពុងមានរឿងអាស្រូវ







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Tangmo pattaratida Nida Tono