CamNews

តារា 

ឡាយអិន ឱបរឹត អោក សុម៉ាវត្តី មិន​អា​សូរ​ចិត្ត​ប្រ​ពន្ធ

ភ្នំពេញៈ ពិធីករក្រម៉ិចក្រម៉ើម ពូកែនិយាយលើកដាក់សំដី កំប្លុកកំប្លែង លោក ឡាយ អ៊ិន ថ្មីៗ
នេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្អួតពីកាយវិការជិតសិ្នទ្ធ ផ្អែមល្ហែមជាមួយតារាចម្រៀង
ល្បីឈ្មោះ ក្នុងចំណោមត្រកូល អោក គឺកញ្ញា អោក សុម៉ាវត្តី នៅលើ Facebook រហូតធ្វើឲ្យ
ទស្សនិកជន មួយចំនួនបានឃើញរូបនេះ ព្រឺឆ្អឹងខ្នង និងបានគិតភ័យបុកពោះជំនួសថា សម្ញែង
ភាពផ្អែមល្ហែមបែបនេះ លោក ឡាយអ៊ិន មិនខ្លាចចិត្តប្រពន្ធខ្លះ ទេឬយ៉ាងណា? ។

ធម្មតាភរិយាគ្រប់រូប តែងតែមានចិត្តស្រលាញ់ មានការប្រច័ណ្ឌចំពោះស្វាមី គឺជារឿងសាមញ្ញា ។
សម្រាប់មនុស្សស្រីគ្រប់គ្នា គឺមិនចង់ឲ្យស្វាមីជាទីស្រលាញ់ មានភាពស្អិតល្មួត ផ្អែមល្ហែម ជាមួយ
នារីណានៅនឹងភ្នែកបែបនេះទេ ព្រោះតែការស្រឡាញ់ធ្វើឲ្យនារីទាំងអស់ មានចិត្តប្រច័ណ្ឌ។ ដោយ
ឡែក តារាសម្តែង និងជាពិធីករ លោក ឡាយអ៊ិន កាលពីយប់មិញបែរជាថតរូបបែបស្និទ្ធស្នាល ជា
មួយតារាចម្រៀងស្រីវ័យក្មេង ពេលលោកធ្វើជាពិធីករ នៅស្ថានីយទូរទស្សន៍មួយ ដោយថតជាមួយ
កញ្ញា អោក សុម៉ាវត្តី ដោយមានរូបភាពអង្គុយលើភ្លៅ អោបរឹតគ្នា ស្តែងឲ្យឃើញពីភាពជិតដិត
ប្រៀបដូចជាគូស្នេហ៍ ។

រូបភាពជាច្រើនសន្លឹករបស់លោក ឡាយអ៊ិន និងកញ្ញា អោក សុម៉ាវត្តី ត្រូវបានពិធីករបុរសសង្ហារូប
នេះបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យទស្សនិកជនជាច្រើន បង្ហាញពីភាព
ខ្លាចរអាព្រឺឆ្អឹងខ្នង ជំនួសលោក ឡាយអ៊ិន ព្រោះតែខ្លាចភរិយារបស់លោក ឃើញរូបទាំងអស់នេះ
ហើយកើតភ្លើងប្រច័ណ្ឌ ។

ចង់ដឹងថា តាមរយៈរូបភាពរវាង លោក ឡាយអ៊ិន និងកញ្ញា ឱក សុម៉ាវត្តី មានភាពសិទ្ធស្នាលជាមួយ
គ្នាដល់កម្រិតណា ហើយ តាមរូបថតទាំងអស់នោះ អាចធ្វើឲ្យតារាប្រុសរូបនេះ មានបញ្ហាជាមួយភរិយា
ដែរឬយ៉ាងណា?

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment mc lion aok somavatey