ខ្សែភាពយន្ត ដែលដឹកនាំសម្តែងដោយ អ្នកស្រី អែនជឺលីណា ជោលី បានគាស់កកាយពីជីវិតរបស់ប្រជាជនកម្ពុជា ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ក្រោយពេលដែល Netflix បានបញ្ចេញនូវវីដេអូ trailer ដំបូងនៃរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» សន្ទុះនៃការគាំទ្រច្រើន ព្រោះតែការដឹកនាំសម្តែង ការថត ការជ្រើសរើសទីតាំង មានលក្ខណៈហាក់បីដូចជាស្ថិតនៅក្នុងជំនាន់នោះ។ ស្របនឹងគ្នានេះដែរ រឿងនេះត្រូវបានគេរិះគន់ពីរបៀបនៃការជ្រើសរើសតួសម្តែង។
រឿងមួយនេះ គឺជារឿងពិតរបស់អ្នកស្រី Loung Ung ហើយអ្នកស្រីបានសហការណ៍សរសេររឿងនេះសម្រាប់ខ្សែភាពយន្តជាមួយលោកស្រីអែនជឺលីណា ជោលី។ក្នុងកំឡុងជ្រើសរើសតួក្មេងស្រី សម្តែងជាតួអ្នកស្រី Loung Ung អ្នកដឹកនាំរឿងខ្នាតហូលីវូតមួយនេះ បានទៅកាន់មណ្ឌលកុមារកំព្រា រោងសៀក និងសាលាដាច់ស្រយាលផ្សេងៗ ដើម្បីស្វែងរកក្មេងស្រីណា ដែលធ្លាប់ជួបការលំបាក។
គួរបញ្ជាក់ផងដែរថាខ្សែភាពយន្ត មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ នឹងធ្វើការចាក់ផ្សាយក្នុង Netflix នៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ ក្រោយពេលចាក់បញ្ជាំងក្នុងកម្មវិធីមហោស្រពខ្សែភាពយន្ត Toronto ៕
ប្រែសម្រួល៖ High
ប្រភព៖ The Guardian