CamNews

ភាពយន្ត 

រឿង “Operation Red Sea”​ ជាប់ចំណាត់ថ្នាក់លេខ២ ទៅលើការចំណាយថវិកាច្រើនជាងគេប្រចាំឆ្នាំ២០១៨

កំសាន្ត ៖ រឿង “Operation Red Sea” ជារឿងបាញ់បោះវាយប្រហារយ៉ាងសាហាវប្រចាំឆ្នាំ២០១៨ ដែលនិយាយរៀបរាប់អំពីរឿងពិតនៃការជម្លៀសខ្លួនរបស់ជនបរទេស ២២៥ នាក់ និង ប្រជាជនចិនជាង ៦០០ នាក់ពី Yemen ក្នុងឆ្នាំ២០១៥។ ចំពោះរឿងនេះបានជាប់ចំណាត់ថ្នាក់លេខ២ ទៅលើការចំណាយថវិកាច្រើនជាងគេប្រចាំឆ្នាំ ២០១៨ ដែលគិតទៅប្រហែលជា ៥៧៤ លានដុល្លា។ ការចំណាយប្រាក់ដ៏ច្រើននេះគឺដើម្បីផលិតសាច់រឿងមួយអោយដូចទៅនឹងរឿងពិតនិងដើម្បីបង្កើតការបាញ់បោះវាយប្រហារអោយកាន់តែច្រើនថែមទៀត។ រឿងនេះនិយាយអំពីក្រុមកងទ័ពជើងទឹកចិនឈ្មោះ Jiaolong ("នាគសមុទ្រ") មានកេរ្តិ៍ឈ្មោះល្បីដោយសារជំនាញរបស់ខ្លួនក្នុងការបំពេញការងារ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការជួយសង្គ្រោះនាវាដឹកទំនិញដែលប្លន់ដោយចោរសមុទ្រចេញពីឆ្នេរសូម៉ាលី ក្រុមពួកគេត្រូវបានចាត់តាំងនូវបេសកកម្មដ៏គ្រោះថ្នាក់ជាងមុន។ រដ្ឋប្រហារមួយនៅសាធារណរដ្ឋអាហ្វ្រិកខាងជើង បានធ្វើឱ្យប្រជាពលរដ្ឋចិនក្នុងស្រុករងគ្រោះ ហើយមានភាពស្មុគស្មាញបន្ថែមទៀតពីគ្រោងការណ៍ភេរវកម្មមួយ គឺទទួលឧបករណ៍នុយក្លេអ៊ែរ។ ស្ថានភាពនេះអាចបង្ហាញពីគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង និងគ្រោះមហន្តរាយដល់តំបន់ទាំងមូល ហើយធ្វើឱ្យក្រុម Jiaolong ប្រឈមនឹងការគម្រាមកំហែងដល់សមាជិកម្នាក់ៗរបស់ខ្លួន។

មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះហើយ

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕








ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Operation Red Sea