CamNews

តារា 

ជិតសម្រាលកូនទៅហើយ ភរិយា វីជេ រតនា បែរជាជួបរឿងក្តៅក្រហាយមួយក្នុងគ្រួសារ

ភ្នំពេញ ៖ ជិតដល់ថ្ងៃសម្រាលកូនហើយ ប៉ុន្តែភរិយាវីជេ រតនា បែរជាជួបរឿងក្តៅក្រហាយមួយក្នុងគ្រួសារ ។ ដោយហេតុទ្រាំមិនបានជួបអ្នកនាង សម្រេចចិត្តបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា "

ថ្ងៃនេះសុំនិយាយបន្តិច ទ្រាំយូរហើយ ឃើញញុំមិនមាត់ៗកាន់តែឡើងដៃ។ រាល់ថ្ងៃនេះទ្រាំព្រោះយោគយល់ថាមនុស្សរស់នៅក្រោមដំបូលតែមួយ ញុំរាប់អាន ញុំស្រលាញ់គ្រប់គ្នាដូចបងប្អូន ញុំមិនដែលប្រកាន់ទេថាអ្នកជាអ្នកណា ?មកពីណា? តែអ្នកខ្លួនឯងទេអ្នកធ្វើអោយគេមិនចង់និយាយរក ធ្វើរឹកជាងស្អីទៀត ពេលចង់និយាយរកបានមកញញឹមញញ៉ែមនិយាយជាមួយញុំមុន ពេលចង់សួរអី ចង់ពឹងពាក់អីបានមករកមុន ពេលលែងត្រូវការដើរចង់បុក តែមុខញុំក៏មិនមើលផង ញុំនឹងស្អី ? 
ញុំចង់យាយថា របស់របរប្រើប្រាស់របស់ញុំ បើចង់បានសុំទៅញុំអោយ កុំយកទៅប្រើប្រាស់ដោយគ្មានការអនុញាត្តិ ខោអាវ រ៉ូបអោយតែឃើញស្អាតយកទៅស្លៀករកមិនឃើញ ទាល់តែញុំមិននៅទើបយកស្លៀក។ សំលៀកបំពាក់ញុំទិញមកស្លៀកបានតែម្តងៗទេ គឺបាត់រហូត។ ស្មានថាញុំមិនដឹងមែន? ញុំមានទាំងរូបទៀត" ។


អ្នកនាងបានបន្តទៀតថា "ញុំដឹងយូរហើយ តែញុំមិននិយាយព្រោះមិនចង់មានរឿង ចេះតែទ្រាំៗទៅ ។ មួយទៀត របស់ញុំទិញយកមកញុាំ ក៏ញុំមិនកំណាញ់ដែរ តែអ្នកយល់អារម្មណ៍មួយនេះទេ? របស់ដែលទិញមកមិនទាន់បានញុាំមួយម៉ាត់ផង អ្នកហ៊ានបើកយកញុាំរាល់ដង ថាញុាំញុាំទៅទុកអោយម្ចាស់គេខ្លះ រឺ ក៏គិតថាម្ចាស់គេមិនទាន់បានសម្ភោធផង អ្នកបើកឆាក ហើយមិនទុកអោយម្ចាស់គេទៀត ។ ពេលសួរធ្វើមិនលឺ ធ្វើមិនដឹង ។ ប្តីញុំ នឹង ញុំវិញ តែបង្អែមមួយថង់ រឺ របស់អីផ្សេងៗក៏ញុំសួរសិនដែរ ថារបស់អ្នកណាគេ ញុុាំបានអត់?

អ្នកយល់ទេ សុជីវធម៌? ការគោរពសិទ្ធិគ្នា ? ញុំមិនចង់និយាយពាក្យដែលអាក្រក់ស្តាប់ជាងនេះទេ ( ចោរក្នុងផ្ទះពិបាកគ្រប់គ្រងជាងចោរក្រៅផ្ទះ )" ។ 

Status នេះហាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយនឹងរឿងក្នុងគ្រួសារ ទើបធ្វើឲ្យអ្នកនាង មានចិត្តក្តៅក្រហាយយ៉ាងខ្លាំង ៕



ដោយ ៖ គន្ធា