CamNews

តារា 

ពិធីករ រតនា បំពេញកាតព្វកិច្ចជាឧត្តមស្វាមី​ ជូនភរិយាបណ្តូលចិត្ត

ភ្នំពេញ ៖ កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅនេះ ភរិយាពិធីករ រតនា ក៏បានសម្រេចចិត្តវះកាត់កូនប្រុស ដោយសារតែផ្លោសពេកចឹងហើយ ទើបប្តីប្រពន្ធសម្រេចចិត្តវះកាត់តែម្តង ។

ពិតជារឿងគួរឲ្យត្រេកអរខ្លាំងណាស់ ចំពោះកាលដែលនឹងត្រូវបានក្លាយជាឪពុកម្តាយរបស់គេ ហើយរាល់សមាជិកនៅក្នុងគ្រួសារទាំងអស់របស់ ពិធីករ រតនា ព្រមទាំងលោក ផ្ទាល់ក៏បានសម្តែងនូវអារម្មណ៍សប្បាយចិត្តក្រៃលែង ព្រោះភរិយាក៏មានសុវត្ថិភាព រីឯកូនប្រុសក៏បានឃើញពន្លឺថ្ងៃ បន្ទាប់ពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ។ 

នៅក្នុងផងដែរ យើងក៏សង្កេតឃើញថា ពិធីករ រតនា ក៏បានបំពេញកាតព្វកិច្ចជាឧត្តមស្វាមី​ ជូនភរិយាបណ្តូលចិត្ត និងមើលថែនាង បន្ទាប់ពីសម្រាលកូនរួចហើយ ធ្វើឲ្យអ្នកគាំទ្រកោតសរសើរនូវទឹកចិត្តដ៏ល្អរបស់តារារូបនេះ ព្រមទាំងជាគំរូដល់បុរសៗដទៃទៀតផងដែរ ៕






ដោយ ៖  គន្ធា