CamNews

តារា 

អ្នកគ្រប់គ្រង់របស់ នាង warattaya ចេញមុខបកស្រាយរឿង មានផ្ទៃពោះមុនរៀបការ ដល់ទៅពីរខែ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ នាង warattaya nilkuha ធ្លាប់បានលេចលឺពាក្យចចាមអារាមថា នាងជាមួយនិងមិត្តប្រុសរបស់នាងគឺ លោក put puttichai មានផ្ទៃពោះមុនរៀបការដល់ទៅ ២ ខែ រហូតផ្អើលពេញស្រុកថៃតែម្តង ។

ក្រោយមកមិនបានប៉ុន្មានផង អ្នកគ្រប់គ្រងផ្ទាល់របស់នាង warattaya nilkuha បានចេញមុខបកស្រាយថា គ្មានរឿងនេះកើតឡើងដាច់ខាតឡើយ ព្រោះនាង warattaya nilkuha និង លោក put puttichai ស្រលាញ់គ្នាជាយូរណាស់មកហើយ គ្រួសារទាំងសងខាងក៏បានដឹងលឺ ហើយពួកគេក៏បានគោរពសិទ្ធិគ្នាទៅវិញទៅមកផងដែរ ដូច្នេះប្រសិនបើមិនទាន់រៀបការ ក៏គ្មានរឿងនេះកើតឡើងដែរ ។ 

ប្រភពដដែលបញ្ជាក់ទៀតថា សូមកុំឲ្យប្អូនមានការយល់ច្រឡំទៀត ថ្វីត្បិតតែគ្រួសារនាង warattaya nilkuha និងលោក put puttichai បានយល់ព្រមឲ្យតារាថៃទាំងពីរដួងនេះទាក់ទងគ្នាដោយបើកចំហ ប៉ុន្តែពួកគេមិនបានធ្វើអ្វីឲ្យជ្រុល និងលើសក្នុងនាមជាមិត្តស្រី ឬ មិត្តប្រុសនោះទេ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: warattaya nilkuha put puttichai