CamNews

តារា 

Brad Pitt និង An​gelina Jolie ដាក់​ប្រកាស​លក់​អចលន​ទ្រព្យ​មហាសាលអំឡុង​ពេល​ដំណើរ​ការ​ក្តី​លែង​លះ​គ្នា

(អាមេរិក)៖ លោក Brad Pitt និង នាង​ Angelina Jolie ពេលនេះកំពុងដាក់លក់ អចលនទ្រព្យទាំងឡាយ ដែលជាកម្មសិទ្ធិរួមរបស់ពួកគេ កាលនៅរួមរស់ជាប្តីប្រពន្ធនឹងគ្នា អស់រយៈពេលពីរឆ្នាំមកនេះ ក្នុងនោះមានដូចជា ផ្ទះដ៏ធំស្កឹមស្កៃ Chateau Miraval ចំការទំពាំងបាយ​ជូរ ភូមិគ្រឹះនៅ Correns ដែលអចលនទ្រព្យទាំងអស់ កំពុងមានតម្លៃខ្ពស់ នៅលើទីផ្សារ។

ក្រៅពីទីកន្លែងទាំងបី ខាងលើនេះ ក៏នៅមានផលិតផលស្រាក្រហម នៅ Chateau Miraval ដាក់ស្លាកយីហោ Jolie-Pitt កំពុងដាក់លក់​លើទីផ្សារ ហើយពួកគេ នឹងកំពុងត្រៀមផ្លាស់ប្តូរឈ្មោះ ផលិតផលស្រានេះផងដែរ នៅពេលដែលឈានដល់ការលែងលះនេះ។ ប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅសប្តាហ៍នេះ ខាង Brad Pitt ហាក់មិនមានប្រតិកម្មអ្វី តបនឹងបណ្តឹងលែងលះ របស់ Angelina Jolie ទេ ហើយនៅពេលដល់ថ្ងៃកំណត់ ចូលសវនាការពាក់ព័ន្ធ នឹងរឿងសុំសិទ្ធិគ្រប់គ្រងកូនទាំង៦ របស់អតីតភរិយានោះ ក៏មិនឃើញមានវត្តមានតារាប្រុស ហូលីវូតវ័យ៥២ឆ្នាំរូបនេះ ឬមេធាវីតំណាងចូលដែរ។

គេគិតថា​ការខក ខានមិនចូលសវនាការ ក៏ព្រោះតែ Pitt គិតថា ​វាអាចជាសញ្ញាណមិនល្អ ចំពោះកូនៗ ប៉ុន្តែក៏មិនដឹង​ថា Angelina នឹងបន្តធ្វើយ៉ាងណាដែរ ចំពោះរឿងនេះហើយមហាជន នៅតែបន្តតាមដានសាច់រឿង លែងលះរបស់គូស្វាមី​ភរិយាដ៏ល្បីនេះទៀត ដែលវាកំពុងតែកក្រើក ក្នុងពិភពតារា ហូលីវូតសព្វថ្ងៃ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Brad Pitt