CamNews

តារា 

តារាស្រីល្បីឈ្មោះ Vanessa ត្រូវពិន័យប្រាក់ ១,៣៧៥$ ក្រោយបង្ហោះរូបជាមួយមិត្តប្រុសនៅលើ Instagram

ព័ត៌មានកំសាន្ត ៖ Vanessa Hudgens និងមិត្តប្រុសរបស់នាងដែលមានឈ្មោះថា Austen Butler បានធ្វើដំណើរកំសាន្តទៅកាន់ Coconino National Forest park នៅ Arizona កាលពីពេលថ្មីៗនេះ ។

ដោយយោងទៅតាមគេហទំព័រ Wittyfeed បានឲ្យដឹងថា Butler និង Hudgens បានចែករំលែករូបភាពដ៍រ៉ូមែនទិចរបស់ពួកគេ ជាមួយគ្នានៅពេលដែលតារាសម្តែងទាំង ២ នាក់នេះសម្រេចចិត្ត ថតរូបដើម្បីធ្វើការខ្លួនជាសាធារណៈរបស់ពួកគេទាំង ២ ។ 




ហើយរូបភាពរបស់ពួកគេក៍ត្រូវបានបង្ហោះ នៅលើគណនី Instagram ។ 

បន្ទាប់ពីរូបថតរបស់ពួកគេទាំង ២ នាក់បានសាយភាយពេញបណ្តាញសង្គម Vanessa Hudgens ត្រូវបានគេពិន័យប្រាក់ចំនួន US$១,០០០ (S$១,៣៧៥) ដោយសារតែ អ្នកទាំង ២  នាក់នេះបានបំផ្លាញធនធានធម្មជាតិដែលពួកគេ បានធ្វើដំណើរទស្សនកិច្ចនៅទីនោះ ថែមទាំងបានឆ្លាក់រូបបេះដូងនោះលើថ្ម ដែលគេបានហាមឃាត់ ទាំងអស់នេះហើយដែលតម្រូវឲ្យគូស្នេហ៍មួយគូនេះ បង់ប្រាក់ពិន័យដល់ទៅ (S$១,៣៧៥) ៕​





ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ lollipop