CamNews

តារា 

Taylor Swift មានទំនាក់ទំនងស្នេហាជាមួយ Zac Efron ?

តារាចំរៀងចង្វាក់ Country song នាង Taylor Swift មានអាយុ ២២ឆ្នាំ និងលោក Zac Efron
អាយុ ២៤ឆ្នាំ អ្នកទាំងពីរបានមានពេលទទួលទានអាហាររាត្រីជាមួយគ្នាប្រកបដោយភាព
រ៉ូមែនទិកនិងកក់ក្តៅបំផុតមួយនៅឯភោជនីយដ្ឋាន Pace ក្នុងទីក្រុង Los Angeles កាលពី
ដើមសប្ហាហ៍កន្លងមកនេះ។

Taylor Swift និង Zac Efron កំពុងតែមានទំនាក់ទំនងស្នេហា?

លោក Zac Efron បានទៅទទួលតារាចំរៀងស្រីដ៏ស្រស់ស្អាតរូបនោះដោយរថយន្តផ្ទាល់ខ្លួន
របស់លោកម៉ាក Audi ។ ហើយបើតាមប្រភពពត៌មានដែលបានចុះផ្សាយនៅលើទំព័រ Us
នាពេលកន្លងមកបានអោយដឹងថា តារាស្រស់ស្អាតមួយគូរនេះបានសាសងគ្នាយ៉ាងជក់ចិត្ត
ពោពេញដោយសំលេងសើចក្អាកក្អាយនិងរីករាយបំផុតពេញមួយពេលអាហារនោះទៀត
ផង។ ដោយឡែកក្នុងឱកាសដ៏ពិសេសនោះមិនមែនមានវត្តមានតែពីរនាក់នោះទេ អ្នកទាំង
ពីរក៏បានធ្វើការណាត់តារាចំរៀង Justin Bieber អោយចូលរួមជាផងដែរ។

នេះមិនមែនជាលើកដំបូងដែល Taylor Swift និង Zac Efron បង្ហាញពីមនោសញ្ចេតនាដាក់
គ្នាទៅវិញទៅមកនោះទេ កន្លងមកអ្នកទាំងពីរក៏ធ្លាប់បានធ្វើការបង្ហាញពីអារម្មណ៍បែបស្និទ្ធិ
សា្នលជាមួយគ្នានៅចំពោះមុខនៃអ្នកសារពត៌មានទូទៅផងដែរ។ កាលពីឆ្នាំ ២០០៩ មាន
ពេលមួយនោះលោក Zac ធ្លាប់បានពោលពាក្យសរសើរនាង Taylor ថាគឺជា" នារីដ៏ស្រស់
ស្អាតមា្នក់ និងគួរអោយស្រលាញ់" ទៀតផង ដោយឡែកនាង Taylor បានសរសើរលោក
Zac វិញថា "ជាបុរសដ៏អស្ចារ្យនិងបែបចម្លែកម្នាក់" ផងដែរ។

មិត្តភក្តិម្នាក់របស់ Taylor បាននិយាយថា Taylor និងលោក Zac បានមានឱកាសស្និទ្ធស្នាល
ជាមួយគ្នានេះគឺនៅពេលដែលពួកគេបានថតខ្សែភាពយន្តមួយជាមួយគ្នាដែលមានចំណង
ជើងថា The Lorax ហើយពួកគេបានទៅចូលរួមក្នុងពិធីសិន្និសិទការសែតមួយស្តីពីភាពយន្ត
នោះនៅក្នុងទីក្រុង Los Angeles ។ នៅពេលដែលរួចរាល់ការងារអ្នកទាំងពីរក៏បានឆ្លៀតឱ
កាសទៅទទួលទានអាហារពេលរាត្រីជាមួយគ្នាតែម្តង។ ខណៈពេលនោះប្រភពពត៌មានពី
មិត្តភក្តិម្នាក់ដែលស្និទ្ធស្នាលជាមួយ Zac ក៏បានធ្វើការបញ្ជាក់ផងដែរថា លោក Zac និងនាង
Taylor គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាតាំងតែពីយូរយារណាស់មកហើយ។

Zac និង Taylor ទាំងពីរនាក់គឹសុទ្ធតែកំពុងស្ថិតនៅក្នុងភាពឯកោដូចគ្នា ជាហេតុធ្វើអោយ
បណ្តាមហាជនអ្នកគាំទ្រទាំងឡាយរំពឹងនិងសង្ឃឹមថាអ្នកទាំងពីរអាចនឹងបង្កើតនូវទំនាក់
ទំនងស្នេហាថ្មីមួយជាមួយគ្នាផងដែរ។ Zac គិតមកដល់បច្ចុប្បន្ននេះគឺពុំទាន់មាននារីណា
ផ្សេងនៅក្នុងបេះដូងរបស់លោកនៅឡើយបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយនាង Vanessa
Hudgens កាលពីខែធ្នូ ឆ្នាំ ២០១០ កន្លងមកនោះ។ ដោយឡែកចំពោះនាង Taylor វិញត្រូវ
បានអោយដឹងថាត្រូវបានលោក Jake Gyllenhaal "ទាត់ចោល" កាលពីខែធ្នូ ឆ្នាំ ២០១០ ដូច
គ្នាផងដែរ៕

ប្រភព៖ Haveuheard
ដោយ៖ រដ្ឋា

Tags: super starstarstaylor swiftjoe jonasvanessa hudgenszac efroncountry song