នាង Vanessa Hudgens, Selena Gomez, Ashley Benson និង Rachel Korine កំពុងតែញ៉ាប់ដៃ
ក្នុងការថតខ្សែភាពយន្តថ្មីជាមួយតារាប្រុសល្បីលោក James Franco ដែលខ្សែភាពយន្តនេះមាន
ចំណងជើងថា Spring Breaker។
ខ្សែភាពយន្តរឿង Spring Breaker កំពុងតែដំណើរការថតយ៉ាងសកម្មដែល សាច់រឿងសង្ខេបមិន
ទាន់បានចេញមកនៅឡើយនោះទេ តែគេសង្កេតឃើញមានការចេញផ្សាយរូបភាពមួយចំនួនពី
ខ្សែភាពយន្តនេះដែលជារូបភាពតារាស្រីៗទាំង ៤ រូបស្លៀកសម្លៀកបំពាក់ Bikini យ៉ាង Sexy ជា
ពិសេសគឺ Vanessa Hudgens តែម្ដងដែល បានស្លៀក Bikini បង្ហាញក្បាលពោះ Sexy ជាងគេ។
ខ្សែភាពយន្តនេះនឹងមានចាក់បញ្ចាំងនាចុងឆ្នាំនេះ ដោយសាច់រឿងបើតាមដឹងគឺនិយាយពីមិត្តស្រី
៤ នាក់ដែលធុញទ្រាន់នឹងជីវិតរស់នៅក្នុងបក្សពួកជនពាល៕
ដោយ៖ ម៉ូកា
ប្រភពពី៖ k14