តារាថៃ ៖ តារាស្រីដែលល្បីថា តួឆ្នាស និងជាតួចិត្តអាក្រក់ ទីបំផុតត្រូវបានត្រៀមចូលរោងការនៅថ្ងៃទី ១០ ខែកញ្ញានេះហើយ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook បានឲ្យដឹងថា តារាសម្តែងរបស់ប្រទេសថៃ នាង Noey Chotika បានសម្រេចចិត្តរៀបមង្គលការជាមួយកូនប្រុសត្រកូលអភិជនម្នាក់ដែល កូនកំលោះ និងរូបនាងបានចាប់ដៃគ្នា កសាងស្នេហាអស់រយៈពេលដល់ទៅ ៦ ឆ្នាំមកហើយ បន្ទាប់ពីមើលចិត្តគ្នាអស់យ៉ាងយូរ ទីបំផុតគូស្នេហ៍មួយគូនេះ ក៍ឈានដល់ការរៀបការ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Noey Chotika និងសង្សារ បានភ្ជាប់ពាក្យកាលពីថ្ងៃទី ០៣ ខែកញ្ញា ហើយនឹងរៀបមង្គលការនៅថ្ងៃទី ១០ ខែកញ្ញានេះតែម្តង ៕
ដោយ ៖ គន្ធា
ប្រភព ៖ អុិនស្រ្តាក្រាម