ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់តារាសម្តែងស្រីរូបស្អាត កញ្ញា មាន សូនីតា តាមរយៈគណនីអុិនស្រ្តាក្រាម ខ្លួនមានចិត្តត្រេកអរយ៉ាងខ្លាំងក្រោយពីបានក្លាយជាអ្នកតំណាងឲ្យទូរសព្ទ័ដៃ Samsung ដែលជាម៉ាកល្បីមួយទូទាំងពិភពលោក។
ក្នងនោះផងដែរ ម្ចាស់ហាងផ្ទះស្រលាញ់រូបនេះបានលើកឡើងថា “នាងខ្ញុំ មានសូនីតា មានអារម្មណ៍រំភេីបដែលបានបន្តដំណេីរជាមួយ #Samsung ដែលជាប្រេនដែលខ្ញុំបានគោរព នឹង ស្រលាញ់
ហេីយនេះជាលេីកទីមួយហេីយដែលបានក្លាយជា Brand ambassador របស់ #samsung” ។
សូមចូលរួមត្រេកអរដល់តារាស្រីរូបនេះ ដែលបានក្លាយជាតំណាងរបស់ផលិតផលថ្មីល្បីឈ្មោះ ៕
ដោយ ៖ គន្ធា