ព័ត៌មានកំសាន្ត ៖ ក្រោយពីថតចប់រឿងរបស់ផលិតកម្មរ៉ុក រឿង "ខូចចិត្តអាជីព" ភ្លាម អ្នកនាង សុខ សោម៉ាវត្តី បានលេចមុខនៅក្នុងរឿងថ្មីមួយទៀតរបស់ផលិតកម្ម LD ក្នុងតំណែងជាតួឯកស្រីជាមួយ លោក សាន់នី រឿងនេះដែរទើបនឹងដំណើរការថតកាលពីពេលថ្មីៗនេះ ។
ដើមឡើយ អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានប្រកាសថា នាងនឹងផ្អាកការថតរឿង ដោយសារមិនចង់អោយមានពត៌មានផ្សេងៗដែលមិនល្អ ។ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅតែឃើញតារាស្រីរូបស្រស់ម្នាក់នេះ នៅតែលេចមុខជាបន្តបន្ទាប់នៅក្នុងខ្សែភាពយន្តដែលមានទាំងរឿងសម្រាប់ចាក់ក្នុងរោងកុន និងរឿងភាគទូរទស្សន៍ ។
អ្នកនាង សុខ សោម៉ាវត្តី ហាក់បីដូចជាមានប្រជាប្រិយភាពកាន់តែខ្លាំងឡើយ ដោយគ្រងដំណែងតួឯកជាច្រើនរឿង អស់ពីរឿងមួយចូលរឿងមួយ ជាបន្តបន្ទាប់គ្នារហូតតែម្តង រហូតមិនសូវមានពេលវេលាមើលថែកូនស្រីនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះនៅតែខិតខំប្រឹងប្រែងរកលុយ ដើម្បីឲ្យកូនស្រីរបស់នាងរស់នៅបានសុខស្រួលផងដែរ ៕
-ចុចអាន ៖ ការពិតចឹងសោះ! បានជា សុខ សុម៉ាវត្តី ឃើញទៅសិទ្ធិស្នាលជាមួយប្តីវិញ
ដោយ ៖ គន្ធា
ប្រភព ៖ IG