(បរទេស)៖ Angelina Jolie ដែលមនុស្សសឹងតែជុំវិញពិភពលោក ដឹងថានាងគឺជាតារាហូលីវូត ដ៏ល្បីខាងការងារ មនុស្សធម៌ ដែលពេលនេះមហាជន កំពុងរង់ចាំមើល ថាតើនាងនឹងឆ្លើយតបបែបណាចំពោះសំណូមពរ របស់ស្ត្រីម្នាក់ដែលជា ម្តាយកូនដែលនាងសុំមកចិញ្ចឹមទទូចចង់ឃើញមុខកូនស្រី Zahara ដែលឥលូវមានអាយុ១២ ឆ្នាំហើយ។
ស្ត្រីវ័យ៣១ឆ្នាំឈ្មោះ Mentewab Dawit Lebiso មកពីប្រទេសអេត្យូពី និយាយថា នាងត្រូវបង្ខំចិត្តបោះបង់កូនដោយសារតែ ឈឺក្រោយពេលសម្រាលរួចហើយត្រូវបាន Brad Pitt និង Angelina សុំយកទៅចិញ្ចឹមពេល ដែលកូនស្រីអាយុបាន ៦ខែតែនាងគ្មានបំណងយកកូនត្រឡប់មកវិញទេនិងអរគុណតារាប្រុសស្រីទាំងពីរដែល ចិញ្ចឹមកូនស្រីនាង យ៉ាងល្អដោយខ្លួនគ្រាន់ តែចង់ឃើញនិងឮសម្លេងកូន ហើយឲ្យកូនស្រីបានស្គាល់ប៉ុណ្ណោះ ទោះបីជាប្រើភាសាខុសគ្នាក៏ ដោយហើយក៏ចង់ឲ្យកូនស្រីម្នាក់នេះ ដឹងថានាងក៏ជាម្តាយ ស្រឡាញ់កូនដូច Angelina ដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង