CamNews

តារា 

ផ្ទុះការរើសអើស តារាប្រុសនឹង តារាស្រីនៅ Seoul

ព័ត៌មានកំសាន្ត ៖ ប្រជាជនបានធ្វើការអះអាងអំពី ការរើសអើង រវាងតារាប្រុសនឹង ស្រីនៅក្នុងវិស័យ តន្ត្រី K-pop ។

ការរើសអើង របស់តារានេះ គឺជាក្បួន​ ឬគោលការណ៍ដែលត្រូវបានអនុវត្ត ដោយមិនត្រឹមត្រូវ ក្នុងវិធីផ្សេងគ្នា ទៅកាន់ក្រុមមនុស្ស ឬភេទផ្សេងគ្នា ។ ក្រុមមនុស្សទាំងនេះអាចនឹងត្រូវបានចាត់ទុកជាក្រុមដែលចូលទៅក្នុងការប្រកួតប្រជែង ក្នុងការរួមភេទ ឬ ក្រុមតារាផ្សេងៗ ។ ឧទាហរណ៍ Koo Junhoe ដែលជាសមាជិក្រុម iKON បានត្រូវបានគេប្រទះឃើញនៅក្នុងក្លឹបជា ច្រើនដង ជាមួយនឹងក្មេងស្រី ដែលនៅក្បែរគាត់កាលពីពេលថ្មីនេះ ។ ទោះបីជាក្រុមអ្នកគាំទ្រ អន្ដរជាតិ ជាច្រើនបានបញ្ជាក់ថា ការចូលក្លឹបវាមិនអីទេ ពីព្រោះគាត់មានអាយុគ្រប់គ្រាន់ដើម្បីធ្វើបែបនោះ ។ ប្រជាជន នឹងអ្នកគាំទ្រ កូរ៉េជាច្រើន បានរិះគន់លោកថា មិនមានការប្រុងប្រយ័ត្ន ជាមួយនឹងជីវិត ឯកជន របស់លោកទាល់តែសោះ បើទោះបីជាក្នុងស្ថានភាព ណាមួយរបស់គាត់ក៍ដោយ សូម្បីតែពេលយប់ ។


​ក្រុមអ្នកគាំទ្រជនជាតិកូរ៉េជាច្រើនបាន ធ្វើឲ្យមានការកើនឡើង នៃចំណុចដែលគួរឲ្យចាប់អារម្មណ៍ថា ប្រសិនបើ រឿងនេះជារូបតារាស្រីដែលកំពុងចូលក្លឹប ហើយសុទ្ធតែមនុស្សប្រុសនៅជុំវិញគាត់ នៅពេលយប់នោះ ចឹងតើនាងនឹងត្រូវគេរិះគន់ ដែល ឬ ទេ ។ 


តើការរើសអើងរវាងតារាប្រុស នឹងតារាស្រី ដែលភាគច្រើននោះគឺហាក់បីដូចជាមិនសាកសម ចំពោះតារាស្រីទាល់តែសោះ ហេតុអីមនុស្សប្រុសអាចចូល ក្លឹបបាន តែហេតុអីបានជាមនុស្សស្រីមិនអាច ?

ពាក់ព័ន្ធទៅការនឹង ការបង្ហោះនៃអត្ថបទដើមខាងលើនេះតាមរយះគេហទំព័ររបស់ Pann ប្រជាជនបានធ្វើការរើសអើងនៅក្នុងវិស័យ K-pop ជាមួយនឹងការបង្ហោះឲ្យឃើញមួយចំនួន ។

ដោយយោងតាមចំណងជើងនៃអត្ថបទខាងលើដែលមានចំណងជើងថា​ IU vs Park Bo Gum ។ ខាងក្រោមនេះគឺជាការបកប្រែ នឹងបង្ហោះពីមតិយោបល់ដូចខាងក្រោម ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: IU Park Bo Gum South korea Seoul kpop