CamNews

តារា 

នារី​ថៃ​ម្នាក់ចោទ ​គួចាឡឺយ ​សមា​ជិក​​​ក្រុម F4 ថា រំលោភ​នាង​ដល់​មាន​កូន រួច​បោះ​បង់​​ចោល

(តៃវ៉ាន់)៖ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលតារាប្រុសតៃវ៉ាន់ ដ៏ល្បីម្នាក់គឺលោក Vic Chou ដែលត្រូវបានទស្សនិកជន ស្គាល់រូបលោក នៅក្នុងក្រុម F4 នោះ ស្រាប់​តែឮដំណឹងថា តារាប្រុសរូបនេះ កំពុងរងការចោទប្រកាន់ ពីនារីជនជាតិថៃម្នាក់ គឺនាង Pear បានថ្លែងក្នុងសន្និសីទកាសែតមួយ នៅប្រទេសថៃ ចោទ Vic Chou ថា បានចាប់រំលោភនាង បន្ទាប់ពីនា ងនិងគេមានទំនាក់ទំនងស្នេហា ជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ។

នាង Pear បានលេចមុខបញ្ចេញរឿងនេះ ក្រោយពីឃើញសារព័ត៌មានមួយ ចុះផ្សាយពីដំណឹងរៀបការ របស់លោក Vic Chou ហើយនាងក៏បានបង្ហាញ ពីចិញ្ចៀនមួយវង់ឲ្យអ្នកកាសែត បានឃើញថា វាជាអំណោយដែលនាង បានទទួលពី Vic Chou តែមិនមានភស្តុតាង ផ្សេងទៀតណាមួយ ដូចជារូបថតដើម្បីបញ្ជាក់ ពីសម្ព័ន្ធភាពរវាងគ្នាឡើយ។

Vic Chou មានប្រតិកម្មជាខ្លាំង ចំពោះការចោទប្រកាន់ របស់នារីជនជាតិថៃម្នាក់នោះ ដែលគេចោទលោកថា រំលោភនាងដល់មានកូន ហើយថែមទាំងបោះបង់ចោលនាងទៀត ហើយលោកក៏បានឲ្យមេធាវី ចាត់ការ​ដាក់ពាក្យប្តឹងនារីនោះផងដែរ ពីបទបរិហាកេរ្តិ៍មកលើរូបលោក។ Vic និង Reen Yu ដែលជាគូដណ្តឹង គ្រោងនឹងរៀបការជាមួយគ្នា នៅពាក់កណ្តាលឆ្នាំ២០១៦នេះ ឬក៏ដើមឆ្នាំ២០១៧។

 


Tags: Vic Chou F4 Taiwan