CamNews

ភាពយន្ត 

ខ្សែភាពយន្តរន្ធត់ រឿង "តុក្កតាបណ្តាសា ឬ Voodoo Doll" ជាខ្សែភាយន្តថ្មីសំរាប់យុវវ័យ ចាក់បញ្ចាំងចាប់ពី

កំសាន្ត ៖ បើសិនជាមនុស្សធម្មតាតាមចងគុំនុំ ប្រហែលជាមិនសូវអីទេ ព្រោះយើងអាចមើលឃើញ ហើយស្រួលរត់គេច។ ប៉ុន្តែបើព្រលឹងខ្មោចតាមធ្វើបាបវិញ ទើបពិបាកព្រោះសូម្បីតែកំពុងឆ្លុះកញ្ចក់ ក៏អាចបង្ហាញឲ្យឃើញស្រស់ៗដែរ។ នៅមានរឿងរ៉ាវជាពិសេសឈុតព្រឺឆ្អឹងខ្នង ជាច្រើនទៀតដែលមាននៅក្នុងរឿង "តុក្កតាបណ្តាសា" ។ 



 "តុក្កតាបណ្តាសា" និយាយអំពីមិត្តរួមថ្នាក់បីនាក់ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈដ៏ចំណាស់មួយ។ Hung ដែលជាគ្រូបង្រៀនផ្នែកតន្រ្តី មានរូបរាងសង្ហា អាយុជាង ៤០ ឆ្នាំ បានមកបង្រៀន ហើយធ្វើជាគ្រូប្រចាំថ្នាក់របស់សិស្សទាំងបីនេះ។ ជាចៃដន្យ ១៥ ឆ្នាំមុន លោកគ្រូធ្លាប់ជាសិស្សម្នាក់ ដែលប្រលងចេញពីសាលានេះដូចគ្នាុ។ 

ពេលចូលរៀនថ្ងៃដំបូង គាត់ឃើញសិស្សម្នាក់ក្នុងថ្នាក់ ហើយធ្វើឲ្យគាត់ភ្ញាក់ព្រឺត និងមានអារម្មណ៍មិនល្អ ដោយសារតែនាងមើលទៅដូចជា អតីតមិត្តស្រីរបស់គាត់ ដែលបានស្លាប់ជាច្រើនឆ្នាំមុន។ មិត្តភក្តិទាំងបីបានឃើញ ពីឥរិយាបទចម្លែកៗ ហើយពួកគេគិតថា គាត់មានចិត្តភ្លើតភ្លើនលួចស្នេហ៍សិស្សស្រីក្រមុំរូបស្រស់ម្នាក់ពេលចូលបង្រៀនថ្ងៃដំបូង គាត់ឃើញសិស្សស្រីម្នាក់ក្នុងថ្នាក់ ហើយធ្វើឲ្យគាត់ភ្ញាក់ទៅវិញ ទាំងដែលគាត់មានប្រពន្ធដែលមានផ្ទៃពោះ និងមានជម្ងឺរវើរវាយជាប្រចាំនៅផ្ទះ។ ប៉ុន្តែមានអាថ៍កំបាំងរបស់គ្រូម្នាក់នេះ ដែលទាក់ទងនឹងតុក្កតាបណ្តាសារតែម្តង។ 




សូមធ្វើការទស្សនា Trailer ទីនេះ 

 "តុក្កតាបណ្តាសា" កំពុងតែចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ! ដើម្បីជ្រាបកាន់តែច្បាស់ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ។ បម្រាបក្មេងអាយុក្រោមអាយុ ១៥ ឆ្នាំហាមចូលទស្សនា៕

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Voodoo Doll Movie Article