CamNews

តន្រ្តី 

បទ «មា​តា​ដៃ១០០» បាន​ទស្សនា​ហើយ ពិត​ជា​ទប់​ទឹក​ភ្នែក​មិន​ជាប់ ! (Video Inside)

(ភ្នំពេញ)៖ បទចម្រៀងថ្មី ដែលជាការបកស្រាយ​​​យ៉ាងក្រអៅក្រអូន របស់តារាចម្រៀងបែបស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា មានចំណងជើងថា «មាតាដៃ១០០» ស្ថិតក្នុងផលិតកម្ម ហង្សមាស បាននឹងកំពុងតែអង្រួនអារម្មណ៍ ប្រិយមិត្តអ្នកស្ដាប់ ក៏ដូចជាទស្សនិកជន តាមរយៈអត្ថន័យដ៏ជ្រាលជ្រៅ ធ្វើឲ្យអ្នកទស្សនា​ទប់ទឹកភ្នែកមិនជាប់។

បទ «មាតាដៃ១០០» មានអត្ថន័យឆ្លុះ​បញ្ចាំង​ពីតថភាពរស់នៅ របស់ស្រ្តីជាប្រពន្ធ ជាមេផ្ទះ ដែលត្រូវរ៉ាប់រងការងារ មួយរយជំពូកនៅក្នុងផ្ទះ និងការមើលថែកូន ខណៈដែលបុរសជាប្ដី មិនបានយកចិត្តទុកដាក់ មើលថែប្រពន្ធឲ្យ​បានដិតដល់ និងផ្ដល់សុភមង្គល​ឲ្យក្រុមគ្រួសារនោះឡើយ។ ផ្ទុយទៅវិញបុរសជាប្ដី ដែលសម្ដែងដោយលោក ញ៉ែម សុគន្ធ បែរជាលួចមានស្រី ដើលេងសប្បាយ ធ្វើបាបចិត្តប្រពន្ធទៅវិញ។

យ៉ាងណាមិញ លទ្ធផលចុងក្រោយ នៃ​គ្រួសារនេះ បានត្រឹមតែបន្សល់ទុកនូវវិប្បដិសារី ​ព្រោះតែនាងជាប្រពន្ធ​​ត្រូវធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ ព្រោះតែការមិនយកចិត្តទុកដាក់ ពីសំណាក់បុរសជាប្ដី ហើយមានតែកូនកំព្រាម្ដាយ ប៉ុណ្ណោះ។

ចង់ដឹងថា​បទ ​«មាតាដៃ១០០» បានបង្កប់អត្ថន័យជ្រាលជ្រៅ និងកំសត់យ៉ាងណានោះ សូមទស្សនា ជាមួយនឹង Khmertalking ទាំងអស់គ្នា៖




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sokun nisa