CamNews

ប្លែកៗ 

ស្អីគេ ក៏អស្ចារ្យម្ល៉េះ ក្មេងប្រុស ១៤ឆ្នាំ ម្នាក់ មើលឃើញសាជាថ្មី ក្រោយវះកាត់ ដាក់ កញ្ជក់ភ្នែកជ្រូក

ប្លែកៗ ៖ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់អាចមើលឃើញ ជាថ្មីម្តងទៀត។ ហើយវាជាការអរគុណយ៉ាងធំធេងទៅកាន់ ក្រុមគ្រូពេទ្យ និង ភ្នែករបស់ជ្រូកមួយចំនួនផងដែរ ។

របាយការណ៍ពីគេហទំព័រ Southern Metropolis Daily  ឲ្យដឹងថា មានការវះកាត់ផ្លាស់ប្តូរ កញ្ចក់ភ្នែក បានដោយជោគជ័យ ដោយក្រុម វេជ្ជបណ្ឌិត មកពីសាកលវិទ្យាល័យ Sun Yat-sen នៃទីក្រុង Guangzhou នៅចុងខែមុន ។ ការវះកាត់ ប្តូរកញ្ចក់ភ្នែក គឺជាការវះកាត់លើកដំបូង ធ្វើឡើងនៅក្នុងភាគខាងត្បូងប្រទេសចិន ។

បើតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា ក្មេងជំទង់មកពីខេត្ត Jiangxi ក្បែរនឹងបាត់បង់ការមើលឃើញ នៃផ្នែកខាងស្តាំរបស់គាត់ កាលពីដើមឆ្នាំនេះ នៅពេលដែលគាត់ត្រូវបាន រងរបួសដោយសារកាំជ្រួច ។ ជាសំណាងល្អណាស់ រយៈពេលមួយសប្តាហ៍ក្រោយការវះកាត់ អ្នកជម្ងឺអាចមានលទ្ធភាពមើលឃើញសាជាថ្មី តួយ៉ាង ចក្ខុវិញ្ញាណរបស់គាត់ ២០/២០០។


 

របាយការណ៍បញ្ជាក់ថា បច្ចុប្បន្នភាពនៅប្រទេសចិន មានកង្វះខាតការផ្គត់ផ្គង់កញ្ចក់ភ្នែក សម្រាប់ធ្វើការវះកាត់ ដូច្នេះហើយ ក្រុមវេជ្ជបណ្ឌិតបានប្រើប្រាស់ កញ្ចក់ភ្នែកជ្រូកផ្ទាល់តែម្តង។



នេះបើយោងតាម SCMP ​​សាស្រ្តាចារ្យរបស់ប្រទេសចិន ជឿជាក់ថា ដោយសារតែកង្វះខាតថ្មីៗនេះ តែប្រហែលជា ១ ភាគ ៣ នៃពាក់កណ្តាល អ្នកជំងឺ ចំនួន ៥លាន នាក់ដែលទទួលរងនូវជំងឺ ងងឹតភ្នែក ដែលអាចនឹងជួយព្យាបាល នៅក្នុងប្រទេសចិន៕

 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist