CamNews

ប្លែកៗ 

កូនកំលោះ បណ្តោយឲ្យមិត្តភក្តិ រំលោភកូនក្រមុំ (ប្រពន្ធ) របស់ខ្លួន ហើយអង្គុយថតវីដេអូ ទៀត

ថ្មីៗនេះ រឿងដែលមិនគួរឲ្យជឿមួយ និងឈឺចាប់បំផុត បានកើតឡើងនៅ Guangzhou ប្រទេស ចិន ដែលជនរងគ្រោះ គឺជាកូនក្រមុំ វ័យក្មេងម្នាក់។

ប្រភពបានឲ្យដឹងថា បន្ទាប់បានប្រារព្ធនូវពិធីរៀបអាពាហ៍ពិពាហ៍ កូនកំលោះ និងមិត្តភក្តិមួយ ចំនួនរបស់ខ្លួន បាននាំគ្នាអង្គុយ ផឹកស៊ីបន្ត យ៉ាងសប្បាយរីករាយ។ មិនច្បាស់ថា នៅលើតុផឹកស៊ី ពួកគេនិយាយគ្នាពីរឿងអ្វីនោះទេ បានជានៅពេលដែល ពួកគេបានបំបែកគ្នាចេញពីតុទៅ ក៏នាំ គ្នាទៅធ្វើអំពើថោកទាប ជាមួយនឹងកូនក្រមុំ ដូច្នេះ។

កូនក្រមុំដែលទើបតែរៀបការ មិនទាន់បានមួយថ្ងៃស្រួលបួលផងនោះ ក៏បានក្លាយទៅជាចំណី អារម្មណ៍ បម្រើកាមគុណ របស់ក្រុមប្រុសព្រាន ដែលជាមិត្តភក្តិរបស់កូនកំលោះ។ រឿងដែល អាក្រក់ និងថោកទាបជាងនេះទៅទៀតនោះ គឺកូនកំលោះផ្ទាល់ គឺជាអ្នកថតរូប និងវីដេអូ នូវទិដ្ឋ ភាពដែលមិត្តភក្តិ រំលោភសេពសន្ថវៈ ប្រពន្ធរបស់ខ្លួន ដោយដៃផ្ទាល់តែម្តង។

ដោយមិនអាចរើបំរះ បានចេញពីក្រុមមនុស្សប្រុស ដែលមានកំលាំងខ្លាំងជាងខ្លួន កូនក្រមុំវ័យ ក្មេងម្នាក់នេះ ក៏បានក្លាយជាចំណីអារម្មណ៍ មិត្តភក្តិរបស់ប្តីខ្លួន ម្តងមួយៗ។ សកម្មភាពរំលោភ ទាំងអស់ សុទ្ធតែត្រូវបាន កូនកំលោះ អង្គុយថតទុក លើភាពឈឺចាប់ខ្លោចផ្សារ របស់កូនក្រមុំ ដែលទើបតែរៀបការ មិនទាន់ទាំងនបានមួយថ្ងៃ ស្រួលបួលផង។

រឿងនេះ មិនបានបញ្ចប់នៅត្រឹមនេះទេ ពោលគឺ រូបភាពទាំងអស់នៃការរំលោភ ដែលបានថត នៅយប់ ថ្ងៃរៀបការនោះ ត្រូវបានបង្ហោះនៅលើអ៊ីនធឺណេត ជាសាធារណៈ ថែមទៀតផង។

បន្ទាប់ពីព័ត៌មាន និងរូបភាព បានបង្ហោះនៅលើអ៊ីនធឺណេតរួចមក មានប្រតិកម្មជាច្រើនពីសំណាក់ ប្រិយមិត្ត អ្នកនិយមលេងអ៊ីនធឺណេត។ មនុស្សភាគច្រើន បានបញ្ចេញមតិយោបល់ ដោយខឹង សម្បារថាៈ "កូនកំលោះ គឺជាប្រភេទមនុស្ស ដែលមិនមានតំលៃសមជាបុរសមួយរូបឡើយ ជាមនុស្ស ថោកទាបបំផុត"។

បន្ទាប់ពីបណ្តារូបភាព សកម្មភាពរំលោភនេះ បានចែករំលែកនៅលើអ៊ីនធឺណេត ប៉ូលិសបានត្រឹម តែអាចធ្វើការស៊ើបអង្កេត តាមរកចាប់ខ្លួន ជនដែលបានបង្ហោះរូបភាពឡើង ប៉ុណ្ណោះ ពោលគឺ មិនអាចដាក់ទោសទណ្ឌលើកូនកំលោះទេ ព្រោះកូនក្រមុំ មិនបានប្តឹង ករណីនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ soha


Tags: the groom and bride Rape Unbelievable Strange Guangzhou China