CamNews

តារា 

ធ្លាយតម្លៃខ្លួន Mark Prin ចូលរួមមួយកម្មវិធី ក្បែរមឺុនដុល្លារ

ព័ត៌មានកំសាន្ត ៖ បន្ទាបពីរឿង "រលកជីវិត" ដែលតារាថៃ លោក Mark prin សម្តែងជាតួឯកប្រុសជាមួយនិងតួស្រី នាង Yaya ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងខុសពីរឿងពីមុនៗដែលលោកបានសម្តែង ។ ហើយមានប្រភពក្នុងស្រុកមួយក៏បានទម្លាយតម្លៃខ្លួនរបស់មិត្តប្រុសនាង Kimberly ពិតជាខ្ពស់មិនធម្មតាមែន ។ 

Mark prin ត្រូវបានគេដឹងថា តំលៃខ្លួនរបស់ Mark ឡើងទៅដល់ ២៥០០០០ បាត ក្នុងការចូលរួមមួយកម្មវិធី (គិតទៅជាង 7000$ជាង ក្នុងមួយកម្មវិធី ) ឯណោះ ។ Fans ក៏គិតថា ប្រសិនបើទទួលបានតម្លៃខ្លួនខ្ពស់បែបនេះ នាង Kimberly ប្រហែលជារក្សាភាពនៅលីវមិនបានយូរទេមើលទៅ ពោលគឺអាចនឹងមានដំណឹងល្អឆាប់ៗ ។ 




គួរបញ្ជាក់ឲ្យដឹងទៀតថា ភាពល្បីល្បាញរបស់ Mark prin កាន់តែកើនខ្លាំងឡើង ហើយតួប្រុសក្នុងរឿង "ស្នេហាអនឡាញ" រូបនេះត្រៀមនឹងថតពីររឿងទៀត ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលាច្បាស់លាស់ ក្នុងការចាក់បញ្ចាំងនៅឡើយទេ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ MarkPrinCambodiaFc


Tags: Mark prin Kimberly