CamNews

តារា 

Brad Pitt ចង់​​បញ្ចប់​​រឿង​ក្តី សុំ​​សិទ្ធិ​​គ្រប់​គ្រង​​កូន​​ឲ្យ​​បាន​​​ឆាប់​ ឆ្លើយ​តប​​នឹង​​កិច្ច

(អាមេរិក)៖ Brad Pitt និង Angelina Jolie មិនបានជួបគ្នាផ្ទាល់ទេ ហើយក្រោយពីនាងផ្តល់ បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន BBC World News នៅលើទឹកដីកម្ពុជា កំឡុងពេលមកសម្ពោធ ខ្សែភាពយន្តរឿង «First They killed my father» ឬ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» មិនបានធ្វើឲ្យអតីតស្វាមី គិតថានាង ជាជនរងគ្រោះ នៅក្នុងសាច់រឿងទេ ហើយគេក៏ហាក់មិនខ្វល់ដែរ ក្រៅពីចង់ឲ្យក្តីក្តាំ រឿងកូនឆាប់បានបញ្ចប់ ដែលអាចផ្តល់យុត្តិធម៌ដល់ខ្លួន បានសិទ្ធិឃុំគ្រងកូនៗដែរ។

ចំណែក Angelina សារភាពថា នាងពិតជាលំបាក ក្នុងស្ថានភាពបែបនេះ ដែលគ្រួសារកំពុងឆ្លងកាត់ រឿងរ៉ាវជាច្រើន តែសង្ឃឹមថា កូនទាំង៦នឹងយល់ដឹង ពីសង្គមគ្រប់គ្រាន់ ក្រោយពីឆ្លងកាត់ហេតុការណ៍ ដ៏លំបាក ប៉ុន្តែទោះជាយ៉ាងណា ក្នុងនាមជាម្តាយដែលមានសិទ្ធិ មើលថែកូនៗទាំងអស់ ជាបណ្តោះអាសន្ន Angelina បានបំពេញតួនាទីយ៉ាងល្អ ហើយមហាជនក៏បានឃើញនាង នាំកូនៗទាំងអស់មកសម្ពោធរឿង «First They killed my father» នៅប្រទេសកម្ពុជា ជាលើកដំបូង ក្រោយពីលែងលះ ជាមួយ Brad Pitt មកទាំងទឹកមុខញញឹមទោះ ក្នុងចិត្តហាក់មានទុក្ខកង្វល់ រឿងគ្រួសារក៏ដោយ៕

brad-pitt-angelina-jolie-touching-by-the-sea-2015-ftr

brad-angelina-world-war-z-2

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie