CamNews

តារា 

សមាជិកទាំងបី Shinee ជូនដំណើរមេក្រុមដល់កន្លែង ហើយឆ្លៀតបង្ហោះអានធ្វើឲ្យអ្នកអានស្ទើរហូរទឹកភ្នែក

កូរ៉េ ៖ មេក្រុមមុខក្មេង រូបសង្ហារបស់ SHINee គឺលោក Onew បានចូលបម្រើកងទ័ពជាផ្លូវការ ហើយសមាជិកក្រុមទាំងបីក៏បានជូនដំណើរទៅដល់ទីកន្លែងដោយក្តីគោរពនិងការស្រលាញ់ ។ 

ទោះបីជាអាកាសធាតុរងារខ្លាំងនៅក្នុងទីក្រុងសេអូល Key, Taemin និង Minho នៅតែថតរូបជុំគ្នាជាមួយនិង Onew ដើម្បីបង្ហាញអំពីការគាំទ្ររបស់ពួកគេទៅកាន់មនុស្សពិសេស ។ 

រូបថតជុំសមាជិកទាំង ៤ ត្រូវបានបង្ហោះនៅក្នុងគណនីផ្លូវការរបស់របស់ SHINee ដោយភ្ជាប់មកជាមួយនិងសារដ៏ផ្អែមល្អែមថា "សង្ឃឹមថាអ្នករាល់គ្នានឹងមានសុខភាពល្អ" ។ 

នៅក្នុងនោះផងដែរ មេក្រុម SHINee លោក Onew បានបង្ហោះសារមួយសន្លឹកដោយសរសេររៀបរ៉ាប់ថា "តើអ្នកសុខសប្បាយជាទេ? ខ្ញុំបានឲ្យពេលវេលាអ្នកដើម្បីសម្រាកខ្លះហើយ។ ខ្ញុំតែងតែមានអារម្មណ៍ថាស្តាយក្រោយ ហើយខ្ញុំនឹងបន្តមានអារម្មណ៍បែបនោះ។ ប៉ុន្តែខ្ញុំសន្យាថា ខ្ញុំនឹងយកពេលវេលានេះដើម្បីបង្កើតជាឱកាសធ្វើខ្លួនឯងឲ្យជាមនុស្សប្រសើរម្នាក់" ។ 

តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះបន្តទៀតថា "សុខភាពគឺជារឿងចម្បង ហើយសុខភាពគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមានសុខភាពល្អហើយសប្បាយចិត្ត។ ខ្ញុំនឹងបន្តច្រៀង ដូច្នេះសុំស្តាប់សម្លេងរបស់ខ្ញុំនៅពេលដែលអ្នកនឹកដល់ខ្ញុំ។ ខ្ញុំនឹងត្រលប់មកស្វាគមន៍អ្នកទាំងអស់គ្នាម្តងទៀត។ អរគុណខ្លាំងណាស់ ជួបគ្នាឆាប់ៗ" ។ 

គួរបញ្ជាក់ឲ្យដឹងថា សារលើកទឹកចិត្តរបស់ SHINee មានលាយឡំទាំងសារផ្អែមល្អែម ការលើកទឹកចិត្ត និងក្តីស្រលាញ់ ចំពោះការលាគ្នារយៈពេលជាច្រើនឆ្នាំ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Shinee Minho Seoul South Korea Kpop Onew