CamNews

តារា 

សុគន្ធ និសា បំ​ផុស​ស្មារតី​ប្រជា​ពលរដ្ឋ ឲ្យ​ងាក​មក​ប្រើ​ថង់​បរិស្ថាន​ ជំ​នួស​ថង់​ប្លា​ស្ទិក

(ភ្នំពេញ)៖ តារាចម្រៀង​ ទើបរើទ្រនំពីផលិតកម្ម ថោន វិលមករកឆ្នាំងចាស់ គឺផលិតកម្មហង្សមាសវិញ កញ្ញា សុគន្ធ និសា ថ្មីៗនេះ បានសរសេររំលេចសារបំផុសស្មារតី ឲ្យប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស កាត់បន្ថយនូវការប្រើប្រាស់ ផលិតផលថង់ប្លាស្ទិក ដោយងាកមកប្រើប្រាស់ថង់បរិស្ថាន ដើម្បីងាយស្រួកក្នុងការគ្រប់គ្រង សំណល់នៅរាធានីភ្នំពេញ និងនៅតាមបណ្តាកន្លែងកំសាន្តនានា។

នៅលើ Page ហ្វេសប៊ុករបស់តារាស្រីរូបស្រស់​ សុគន្ធ និសា កាលពេលថ្មីៗនេះ​ បានសរសេ​របង្ហោះភ្ជាប់ជាមួយ រូបភាពអង្គុយលើកង់ ដោយដៃទាំងពីរមានកាន់បង្ហា​ញថង់​បរិ​ស្ថាន ក្នុងន័យបំផុសស្មារតី មហាជនថា «សូមបងប្អូនចូលរួម ប្រើថង់បរិស្ថានទាំងអស់គ្នា ដើម្បីកាត់បន្ថយប្រើថង់ប្លាស្ទិក នេះគឺជាកាចូលរួមចំណែក ធ្វើឲ្យទីក្រុងនឹងគ្រប់ខេត្តក្រុងយើង​ មិ​នមានសំរាមដោយសារថង់ប្លាស្ទិក ហើយនឹងជួយដល់បរិស្ថាន យើងអោយស្អាត នឹងមានអនាមយ័ល្អ.!»។

តាមការសង្កេតឃើញ ត្រឹមតែពាក្យមួយឃ្លានេះ​ បានធ្វើឲ្យមានអ្នកចូលរួម បញ្ចេញយោបល់គាំ​ទ្រ និងយ​ល់ស្របសម្តីរបស់នាង មានរហូតដល់ជាង៧ពាន់នាក់​ និងមានការចែករំលែក រាប់រយនាក់ផងដែរ ដែលពួកគេសុទ្ធតែបង្ហាញការយល់ស្រប និងគាំទ្រចំពោះការលើក​ឡើង​ របស់កញ្ញា សុគន្ធ និសា។

​តារាចម្រៀងដែលជាប់ឈ្មោះថា ជាតារារត់ចុះរត់ឡើង កញ្ញា សុគន្ធ និសា បច្ចុ​ប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា នាងហាក់នៅតែមានសន្ទុះទីផ្សារល្បីល្បា​ញខ្លាំង​​ទោះបីសម្រេចចិត្តចាកចេញ ពីផលិតកម្ម ថោន វិលចូលហង្សមាសវិញក្ដី។ មិនតែប៉ុណ្ណោះសំឡេងនៃការគាំទ្រ ក៏នៅតែមានលំនឹងល្អ និងការងារសិល្បៈរបស់នាងមមាញឹកខ្លាំងដដែល ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Sokun nisa