ហូលីវូដ ៖ ថ្មីៗនេះកាសែត Hollywood Life បានធ្វើការចែករំលែកអត្ថបទរបស់តារាចម្រៀងស្រីនាង Selena Gomez ថា តារាស្រីរូបនេះព្យាយាមធ្វើខ្លួនរឹងមាំ បន្ទាប់ពីព័តមានរៀបការរបស់ Justin bieber និង Hailey Baldwin មានគ្រប់ទីកន្លែង ។
យោងតាម Us Weekly បានឲ្យដឹងថា Justin គឺជាស្នេហ៍ដំបូងរបស់ Selena ហើយនាងច្រណែនយ៉ាងខ្លាំងនៅពេលដែលបានដឹងថា អតីតសង្សារត្រូវរៀបការជាមួយនិងតារាម៉ូដែលនាង Hailey ។
ជាការពិតណាស់ដោយសារតែព័ត៌មានទាំងនេះហើយ ទើបធ្វើឲ្យសុខភាពរបស់ Selena Gomez ចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង រហូតមានជម្ងឺស្លន់ស្លោដកសេរ៉ូមពីដៃ ខណៈពេលសម្រាកព្យាបាលខ្លួន ។
ប្រភពដដែលបានបន្តទៀតថា តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានផ្តាច់ខ្លួនឆ្ងាយពីមិត្តភក្តិ ១០០ ភាគរយ នៅពេលដែលនាងបានដឹងដំណឹងថា Justin bieber និង Hailey Baldwin បានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ។
ជាការពិតណាស់ មានហ្វេនៗជាច្រើនបានដឹងថា សភាពរបស់នាង Selena Gomez ពិតជាមិនងាយធ្វើចិត្តនោះទេ ។ ហើយម្ចាស់បទ "Back to you" រូបនេះក៏បានសារភាពនៅលើការឡាយវីដេអូនៅលើគណនីអុិនស្រ្តាក្រាមផងដែរថា ប៉ុន្មានខែនេះស្ថានភាពរបស់នាងពិតជាចម្លែក ហើយក្រោយមិនបានប៉ុន្មានក៏ស្រាប់តែលេចលឺព័ត៌មានថា Selena កំពុងព្យាបាលជម្ងឺផ្លូវចិត្តនៅមន្ទីរពេទ្យមួយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14