(អាមេរិក)៖ នាង Kim Kardashian បន្ទាប់ពីត្រូវក្រុមចោរប្លន់ នៅក្នុងអាផាតមិនឯកជនរបស់នាង នៅឯទីក្រុងប៉ារីសមក ពេលនេះ តារាចម្រៀងស្រី Kim Kardashian បានដាក់អង្គរក្សការពារ រយៈពេល២៤ម៉ោង តែម្តង។
នាង Kanye West ស្វាមីវ័យ៣៩ឆ្នាំរបស់នាង មានការបារម្ភពីភរិយាខ្លាំងណាស់ រហូតដល់លុបចោលកម្មវិធីប្រគំតន្រ្តីភ្លាមៗ បន្ទាប់ពីដឹងថា Kim Kardashian ត្រូវចោរមួយក្រុមប្លន់យកប្រាក់ ដោយចងនាង នៅក្នុងផ្ទះឯក្រុងប៉ារីស។ Kim បានសម្រេចចិត្ត ជួលសន្តិសុខការពារពេញ២៤ម៉ោង ក្រោយពីកើតរឿងហេតុ ស្មានមិនដល់នេះឡើង ហើយស្វាមីនាង ត្រូវតែយល់ព្រម ព្រោះតែគេមិនអាច នៅធានាសុវត្ថិភាពឲ្យភរិយា គ្រប់ពេលបានទេ។
បន្ទាប់ពីកើតហេតុការណ៍ ដ៏តក់ស្លុតនេះ នាង Kim Kardashian ក៏សម្រេចចាកចេញ ពីក្រុងប៉ារីសតាមជើងហោះហើរភ្លាមដែរ ហើយគ្មាននរណាដឹងច្បាស់ ពីគោលដៅចុងក្រោយ របស់តារាស្រីរូបនេះថា តើនាងអាចទៅរស់នៅឯទីក្រុងញូវយ៉ក ជាមួយ Kanye ឬក៏ផ្លាស់ទៅផ្ទះឯរដ្ឋកាលីហ្វ័រញ៉ា ដើម្បីមើលថែកូនៗនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង