CamNews

តារា 

Gangnam Style របស់ Psy បានវ៉ាដាច់ Baby របស់ Justin លើ Youtube

រាប់ថយក្រោយរហូតដល់ថ្ងៃបុណ្យណូអែលថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១២ នេះ Psy ចង់អោយវីដេអូបទ
Gangnam Style របស់គេឡើងដល់ ១ ពាន់លាន View សម្រាប់ជាកាដូរថ្ងៃណូអែលរបស់គេ។

ហើយក្នុងរយៈពេលជាង ១ សប្ដាហ៍នេះបទចម្រៀង Gangnam Style គឺស្ទុះជាខ្លាំងដោយវីដេអូបទ
នេះបានលោតពី ៧៨០ លាន View មកដល់ ៨៥០ លាន View ក្នុងរយៈពេលតែជាង ៣ ថ្ងៃប៉ុណ្ណោះ
ខណៈដែលវីដេអូ Baby របស់ JB ដែលបានងបង្ហោះ ២ ឆ្នាំមកហើយនោះបានត្រឹម ៨០៦ លាន
View នៅឡើយ។

ប្រសិនបើ Gangnam Style អាចឡើងដល់ ១ ពាន់លាន View មែននោះ វានឹងក្លាយជាវីដេអូទី ១
ក្នុងប្រវត្តិសាស្រ្ត Youtube ដែលឡើងដល់ ១ ពាន់លាន View ហើយនឹងត្រូវបានទទួលសញ្ញាប័ត្រ
ឯតទគ្គកម្មពិភពលោកផងដែរ ហើយប្រិយមិត្តរបស់ JB ក៏ប្រហែលជាស្រងាកចិត្តដែរ ព្រោះពូក
គេបានប្ដេជ្ញាតាំងពីមិនទាន់ចេញបទ Gangnam Style ថានឹងធ្វើអោយវីដេអូ Baby ឡើងបាន ១ ពាន់
លាន View តែមកដល់ពេលនេះ Gangnam Style បានវ៉ាដាច់តែម្ដង។ យើងចាំមើលថាតើ វីដេអូ
Gangnam Style អាចឡើងដល់ ១ ពាន់លាន View ដែរឬទេ បើតាមការគិតរបស់មនុស្សភាគច្រើន
គឺ ១០០% អាចឡើងដល់ ១ ពាន់លាន View យ៉ាងយូរពាក់កណ្ដាលខែធ្នូប៉ុណ្ណោះ៕

ដោយ៖ ម៉ូកា 


Tags: psy kpop gangnam style