CamNews

តារា 

ព្រហ្ម ម៉ាញ បើកឡាន Audi បុក​ម៉ូតូ​​សណ្ដោង​រ៉ឺម៉ក ខ្លាច​ខ្មាស​គេ សម្រួល​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ

(ភ្នំពេញ)៖ វិរៈសិល្បករចម្រៀងអាយ៉ៃ និងកំប្លែង ដ៏ល្បីល្បាញ លោក ព្រហ្ម ម៉ាញ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានភ្នាក់ងារព័ត៌មាន រាយការណ៍មកថា តារាចម្រៀង​អាយ៉ៃល្បីរូបនេះ បានបើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Audi ទៅបុកពីក្រោយនឹងម៉ូតូសណ្ដោងរ៉ឺម៉ក នៅចំណុច ក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែមិនបណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួសនោះទេ ពោលគ្រាន់តែខូចខាតរ៉ឺម៉កម៉ូតូ ហើយបានជជែកគ្នាបន្តិច រួច តារាចម្រៀង ព្រហ្ម ម៉ាញ ក៏បានសម្រួលសងសំណងខ្លះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ព្រោះខ្លាចខ្មាសគេ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរ តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បើករថយន្តបុកគេនេះ ពិតជាមានកើតឡើងនៅក្បែរ ផ្សារទួលពង្រមែន ប៉ុន្តែសមត្ថកិច្ចមិនបាន ទៅទាន់ហេតុការភ្លាមៗនោះទេ ពោលគឺភាគីទាំងសងខាង បានសម្របសម្រួលគ្នាចប់អស់ទៅហើយ និងក៏មិនបានធ្វើកំណើតហេតុអ្វីដែរ ។

 

Posted by Sheet on Monday, 22 February 2016


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Prom manh