CamNews

តន្រ្តី 

នីកូ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ពេល​ចេញ​បទ​ចម្រៀង ក្នុង​ផលិតកម្ម "សាន់ដេ"

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និយមលេងស្ទីល បែបកូរ៉េ លោក នីកូ ដែលជាអតីត តារាចម្រៀង
ប្រចាំ ផលិតកម្មអឹម ដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពមួយរូប ពេលនេះលោក បានធ្វើឲ្យមហា
ជន និងអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញ រូបលោកធំៗ នៅ
លើគម្រប CD អាល់ប៊ុមថ្មីក្នុង Vol 156 នៅក្នុងផលិតកម្មសាន់ដេ និងគ្មានអ្នកណាម្នាក់ដឹងថា លោក
ហោះហើរ ទៅទើរលើទ្រនំ ផលិតកម្មមួយនេះទេ។

នៅពេលនេះមហាជន និងអស់មន្ទិលសង្ស័យ បន្ទាប់ពីឃើញ បទចម្រៀងរបស់លោក ចេញលក់នៅ
ក្នុង ផលិតកម្មសាន់ដេ ព្រោះកាលពី ពេលកន្លងទៅ តារាចម្រៀង រូបសង្ហាលោក នីកូ ធ្លាប់មានពាក្យ
លេចឮថា លោកបានស្ពាយ បង្វេចចូល ទ្រនំផលិតកម្ម ហង្សមាស ជាមួយបងប្រុស គឺលោក ណុប
បាយ៉ារិទ្ធ និងមានព័ត៌មាន មួយចំនួនទៀតថា លោកបានចូលទៅ ជ្រកនៅក្នុង ទ្រនំផលិតកម្ម ថោន ។
តែទោះជាយ៉ាង ណាពេលនេះមហាជន និងបានដឹង ជាក់ច្បាស់ភ្លឺភ្នែក បន្ទាប់ពីតារាចម្រៀងរូបនេះ
ចេញបទចម្រៀង នៅក្នុងទ្រនំ សាន់ដេស្ងាត់ៗ ។

ការព្យាករណ៍នោះ ផ្ទុយស្រឡះទាំងស្រុង ដោយសារតែថ្ងៃនេះ លោក នីកូ បានធ្វើឲ្យទស្សនិកជន
និយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook មានការភ្ញាក់ផ្អើល នៅពេលដែលឃើញ តារា
ចម្រៀងប្រុសរូបនេះ បង្ហោះរូបអាល់ប៊ុមថ្មីវ៉ុល១៥៦ ដោយនៅលើរូបនោះ មានតែរូប លោក នីកូ
ម្នាក់ប៉ុណ្ណោះ ។ អ្វីដែលគេអាច សន្និដ្ឋានបានយ៉ាង ជាក់ច្បាស់ថា លោក នីកូ ចូលទៅជ្រកក្រោម
ដំបូលផលិតកម្ម ណាមួយនោះ នៅពេលដែល គេបានឃើញ នៅលើអាល់ប៊ុមវ៉ុលថ្មីនោះ ជារបស់
ផលិតកម្មសាន់ដេ។

ចំពោះលោក នីកូ ការចេញបទចម្រៀង របស់នៅក្នុងទ្រនំផលិតកម្ម សាន់ដេ នាពេលនេះ បានធ្វើឲ្យ
មហាជន និងអ្នកគាំទ្ររបស់លោក មានការចាប់អារម្មណ៍ជាខ្លាំង ។ មិនតែប៉ុណ្ណោះ ក៏មានមហាជន
និងមិត្តៗយុវវ័យមួយចំនួន បានលើកឡើងថា លោក នីកូ និងទទួលបាន ប្រជាប្រិយភាព និងមានកេរ្តិ៍
ឈ្មោះល្បីល្បាញ ជាងមុន ព្រោះលោកបាន មកដល់ទ្រនំធំ គឺផលិតកម្មសាន់ដេ ។

នៅក្នុងផលិតកម្មថ្មី លោក នីកូ មានឱកាសបាន ចេញបទចម្រៀង ជាច្រើនបទជាមួយ ស្រីរូបស្រស់
ពីរដួង របស់ផលិតកម្មសាន់ដេ គឺ កញ្ញា អ៊ីវ៉ា និងអ្នកនាង សុខ ស្រីនាង ហើយនៅក្នុងនោះ លោក នីកូ
បានបកស្រាយ បទចម្រៀងជាច្រើន ដូចជា បទ "ស្រលាញ់គ្នាដើម្បីបែក, ហេតុអ្វីគេកុហកបង, នឹក
អូនពេលភ្លៀងធ្លាក់"និងបទ "ខ្ញុំជាមនុស្សខូចចិត្ត" ត្រៀមចេញលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

តាមរយៈបទចម្រៀងទាំង ៤បទខាងលើនេះ គេមិនទាន់ដឹងថាអាចទាក់ទាញ បានប្រជាប្រិយភាព
និងការគាំទ្របានខ្លាំង ដល់កម្រិតណានោះទេ ហើយក៏មិនទាន់មាន អ្នកណាដឹងថា សន្ទុះកេរ្តិ៍ឈ្មោះ
របស់តារាចម្រៀង លោក នីកូ អាចត្រូវខ្យល់ បោកបក់ឡើងខ្ពស់ ឬក៏ធ្លាក់ចុះដល់ កម្រិតណាទេ៕

 

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment nico sunday m