កំសាន្ត ៖ តារាចម្រៀង Onew ដែលជាសមាជិកក្រុម SHINEE បានប្រកាសថា លោកនឹងធ្វើអាល់ប៊ុមចម្រៀងទោលជាលើកដំបូងបង្អស់ បន្ទាប់ពីរយៈពេល ១០ ឆ្នាំដែលប្រលូកក្នុងវិស័យសិល្បៈ ។
Onew បានតម្រូវឲ្យចូលបម្រើកងទ័ពនៅថ្ងៃទី ១០ ខែធ្នូ ខាងមុខនេះហើយ ដូច្នេះអាល់ប៊ុមចម្រៀងទោលរបស់លោក នឹងត្រូវបានដាក់បង្ហាញឲ្យអ្នកហ្វេនៗនៅដើមខែធ្នូ មុនពេលបម្រើកងទ័ព ។
តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះនិយាយថា អាល់ប៊ុមទោលនេះគឺជាកាដូចុងក្រោយបង្អស់សម្រាប់ហ្វេនៗ ទុកសម្រាប់ជាការចងចាំរូបលោក រហូតដល់លោកត្រលប់មកប្រលូកក្នុងវិស័យសិល្បៈជាថ្មីម្តងទៀត នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo