CamNews

គម្រោងស្ពានអាកាសទី ៣ ត្រៀមបើកការដ្ឋានសាងសង់

ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ដើមសប្ដាហ៍
មកនេះ បានជួប ប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលំអិតលើគម្រោងស្ថាបនាស្ពាន
អាកាស ( flyover ) ស្ទឹងមានជ័យ ពាក់ព័ន្ធទៅនឹង ផលប៉ះពាល់នានាក្នុងការចាប់ផ្តើមអនុវត្ត
គម្រោងស្ថាបនានេះ ឲ្យស្របទៅតាមសភាពការណ៍វិវត្តន៍ថ្មីៗ ទៀតរបស់ រាជធានីភ្នំពេញ។

ក្នុងរបាយការណ៍របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី
ភ្នំពេញ បាន ឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យ បានប៉ះពាល់ដល់លំនៅ
ដ្ឋានប្រជាពលរដ្ឋចំនួន ១១៨ ខ្នង (ក្នុងនោះ ៦៦ ខ្នងត្រូវប៉ះទាំងស្រុង ក្រៅពីនោះ គ្រាន់តែប៉ះ
យ៉ាប និងការីឡាតែប៉ុណ្ណោះ) បង្គោលភ្លើងអគ្គិសនីចំនួន ៣០ បង្គោល បង្គោលភ្លើងបំភ្លឺសាធា-
រណៈចំនួន ៤១ បង្គោល ដើមឈើចំនួន ១៩ ដើម រួមទាំងបណ្តាញលូ បណ្តាញខ្សែកាប្លិ៍ ប្រៃស-
ណីយ៍ ខ្សែកាបអុបទិក និងបំពង់ទឹកស្អាតរបស់រដ្ឋាករទឹក មួយចំនួនទៀត។ លោកប្រធានមន្ទីរ
រូបនេះ បានបន្តទៀតថា ក្រៅពីការងារសម្រង់ផលប៉ះពាល់ខាងលើដូចបានពោលខាងលើនេះ
មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ ក៍បានខួងដីដើម្បីពិសោធន៍មើលលក្ខណៈ
មេកានិករបស់ដី ក្នុងការធ្វើគ្រឹះជម្រៅស្ពានបានរួច រាល់ផងដែរ។ 
បន្ទាប់មក ឯកឧត្តមអភិបាល មានប្រសាសសន៍ថា ស្ថានភាពចរាចរណ៍នៅចំណុចស្ពាន ស្ទឹង
មានជ័យបច្ចុប្បន្ន កាន់មានសភាពយ៉ាប់យ៉ឺន ដោយសារកំណើនមធ្យោបាយ របស់ប្រជាពលរដ្ឋ
ផង ហើយក៍ជាផ្លូវសំខាន់មួយ ដែលមានលំហូរចរាចរណ៍ពីខេត្តកណ្តាល និងខេត្តតាកែវផងនោះ
ទើបចំណុចនេះមានការកកកុញយ៉ាងខ្លាំង។ ម៉្យាងវិញទៀត តាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋា
ភិបាលបានជម្រុញឲ្យសាលារាជធានីភ្នំពេញ អនុវត្តការងារនេះ ឲ្យបានលឿនជាទីបំផុត ទោះបីជា
យើងនៅមានការមមាញឹកយ៉ាងណាក្តី ក៍ត្រូវជម្រុញការងារស្ថាបនាស្ពានអាកាសនេះ ឲ្យបានឆាប់
រហ័ស។ ពិសេស ជំហានដំបូង គឺត្រូវដោះស្រាយផលប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រួមទាំង
ផលប៉ះពាល់ផ្សេងទៀតរបស់ស្ថាប័ន ផ្សេងទៀត ដោយត្រូវធ្វើយ៉ាងណាឲ្យបានម៉ត់ចត់ជាទីបំផុត។

ឯកឧត្តម អភិបាល បានបន្តទៀតថា ការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានជូនប្រជា ពលរដ្ឋគឺ
ត្រូវធ្វើឲ្យបានល្អ និងម៉ឺងម៉ាត់ ជាទីបុំផុត ដោយអនុវត្តតាមនីតិវិធីច្បាប់ស្របទៅតាមគោលការណ៍
ណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ការដោះស្រាយបណ្តាញទឹកស្អាត
និងអគ្គិសនី ធ្វើយ៉ាងណាត្រូវជៀសវាងឲ្យបាន ដល់ការប៉ះពាល់​លើការ ប្រើប្រាស់របស់បងបង
ប្អូនប្រជាពលរដ្ឋ។

ជាកិច្ចបញ្ចប់ ឯកឧត្តម បានណែនាំ ដល់រដ្ឋបាលសាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរ
សាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ត្រូវរៀបចំកម្មវិធីឲ្យបានច្បាស់លាស់
ដើម្បីត្រៀមការសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ ពិសេស លើការងារ ដោះស្រាយផលប៉ះ
ពាល់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ដោយគ្រោងនឹងចាប់ផ្តើមពី ខែមិថុនា ឆ្នាំ២០១២ នេះតទៅ។
បន្ទាប់ពីដំណើរការដោះស្រាយផលប៉ះពាល់នេះបានជាបណ្តើរៗហើយ សាលារាជធានី ភ្នំពេញ
នឹងរៀបចំពីធីបើក ការដ្ឋានជាផ្លូវការនូវគម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យ៕

ដោយ៖ ម៉ូនីកា
ប្រែសម្រួលពីគេហទំព័រសាលារាជធានីភ្នំពេញ