(អាមេរិក)៖ Shiloh Jolie-Pitt ជាកូនតែម្នាក់គត់ ដែលអាចធ្វើឲ្យឪពុកម្តាយសម្រេចថា នឹងរួមតុអាហារជាមួយគ្នាឡើងវិញ បន្ទាប់ពីគេទទូចចង់ឃើញ ក្រុមគ្រួសារ របស់ខ្លួនទទួលទានអាហារ ជាមួយគ្នាមានទាំង Brad Pitt និង Angelina Joli ។
កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅនេះ មានការលើកឡើងថា កូនៗទាំងអស់របស់តារាហូលីវូត ទាំងពីរដួងនេះ ចង់ឲ្យពួកគេរៀបចំបាយរួមគ្នា ដែលវាហាក់ដូចជាដាក់សម្ពាធ មកលើ Angelina Jolie ខ្លាំងជាង Pitt ព្រោះនាងមិនចង់ជួបមុខ អតីតស្វាមីឡើយ ប៉ុន្តែពេលនេះអ្វីៗ ហាក់ប្រែប្រួលដោយសារ ប្រភពទម្លាយថា អ្នកទាំងពីរអាចទទួលយកវិធីនេះ តាមការចង់បានរបស់ Shiloh ជាកូន។
Shiloh បានទទូចសុំឲ្យ Pitt និង Angelina ជួបជុំគ្រួសារម្តង រៀងរាល់មួយសប្តាហ៍ ដើម្បីទទួលទានអាហារ ជាមួយគ្នា ហើយកាលពីថ្ងៃទី២២ វិច្ឆិកា ថ្មីៗនេះ ព័ត៌មានទម្លាយថា ឪពុកម្តាយគេ បានយល់ព្រមសំណើនេះហើយ គឺ Angelina ជាអ្នកទូរស័ព្ទដោយផ្ទាល់ទៅ Pitt ទៀតផង ពិតជាធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការភ្ញាក់ផ្អើល ជាខ្លាំង។ Brad Pitt ហាក់មានអារម្មណ៍ល្អជាងមុន ក្រោយពីបានអតីតភរិយា ហៅឲ្យមកពិសាអាហាររួមគ្នាជាថ្មី ជាមួយនឹងកូនៗម្តងទៀត ដែលហាក់ដូច ជាគ្រួសារពីមុន កំពុងមានឡើងវិញ តែរឿងក្តីលែងលះនៅតែបន្ត នៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង