ហូលីវូដ ៖ ទាំងហ្វេន ទាំងសមាជិកគ្រួសារ ព្រមទាំងមិត្តភក្តិមិនតិចនោះទេដែលកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជម្ងឺរបស់នាង Selena gomez ដែលកំពុងសម្រាលព្យាបាលនៅឯមន្ទីរពេទ្យមួយ ។ ចុះតើសង្សារចាស់ទាំងពីររបស់តារាចម្រៀងរូបនេះកំពុងតែធ្វើអ្វីឲ្យប្រាកដទៅ?
ទោះបីជាយ៉ាងណាក៏ដោយ មានប្រភពហូលីវូដជាច្រើនបានចុះផ្សាយថា Justin bieber មានការព្រួយបារម្ភពីសុខភាព Selena gomez បន្ទាប់ពីដឹងថា នាងកំពុងតែមានវិបត្តផ្លូវចិត្ត ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Justin នៅតែបង្ហាញប្រាប់មហាជនថា គឺគាត់មានពេលសប្បាយរីករាយជាមួយនិងតារាម៉ូដែលនាង Hailey Baldwin ដដែល ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះ គេបានសង្កេតឃើញថា Justin បានបឺតមាត់នាង Hailey នៅកណ្តាលភោជនីយដ្ឋានមួយថែមទៀតផង ។
ចំណែកឯសង្សារចាស់ម្នាក់វិញទៀតគឺលោក The Weeknd ត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជាមិនខ្វល់និង Selena gomez សោះ ទោះបីជាព័ត៌មានរបស់តារាស្រីរូបនេះបានផ្សព្វផ្សាយគ្រប់ទីកន្លែងក៏ដោយ ។ ផ្ទុយពីការព្រួយបារម្ភសង្សារចាស់ The Weeknd បែរជាព្យាយាមបង្ហាញអំពីភាពផ្អែមល្អែមជាមួយនិងនាង Bella Hadid នៅក្នុងថ្ងៃកំណើតរបស់នាង ៕
នាង Selena gomez
លោក Justin bieber និងនាង Hailey Baldwin
លោក The Weeknd និងនាង Bella Hadid
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14