ព័ត៌មានកំសាន្ត ៖ ថ្វីត្បិតតែតារាល្បីៗមានការមមាញឹកខ្លាំងជាមួយនិងវិស័យសិល្បៈ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយចុះ ពួកគេនៅតែមិនភ្លេចជាមួយការឆ្លៀតឱកាសដើម្បីស្វែង នឹងដើម្បីអនាគតរបស់ពួកគេទៅថ្ងៃក្រោយទេ ។
ក្រៅពីអាជីពជាតារាសម្តែង តារាចម្រៀង តារាម៉ូដែល ស្ទើរតែគ្រប់តារាទាំងអស់សុទ្ធតែមានការប្រកបអាជីពកម្ម និងអ្នកខ្លះទៀតខិតខំប្រឹងរៀនរហូតទាល់តែបញ្ចប់ការសិក្សាថ្នាក់ជាន់ខ្ពស់របស់ពួកគេឲ្យទាល់តែបាន មិនថាមានការមមាញឹកយ៉ាងណាក៏ដោយចុះ ។
នៅក្នុងចំណោមតារាស្រីទាំងនោះគឺមានដូចជា លោក Nadech Kugimiya, លោក Lee min ho, លោក James jirayu, នាង Bella ranee និងបុរសសង្ហាភ្នែកតូចៗលោក James ma ហើយបើនិយាយចំពោះសាកលវិទ្យាល័យដែលពួកគេបានរៀនវិញពិតជាល្បី និងឡូយអស់ទាស់ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនាសាកលវិទ្យាល័យរបស់តារាល្បីជាច្រើនដួងនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
១. លោក Lee min ho បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Konkuk University
២. លោក James ma បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Assumption University
៣. នាង Bella ranee បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Thammasat University
៤&៥ សាកលវិទ្យាល័យ Rangsit University គឺមានដូចជា លោក Nadech Kugimiya បានបញ្ចប់ការសិក្សារួចហើយនិង James jirayu កំពុងតែរៀនសព្វថ្ងៃនេះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG