(កូរ៉េ)៖ តារាសម្តែងនិងជាតារាម៉ូដែលដ៏ល្បីនៅកូរ៉េ Lee Soo Hyuk ត្រូវបានប្រភពមួយរាយការណ៍ថា លោកនឹងចូលរួមជាមួយ YG Entertainment បន្ទាប់ពីកិច្ចសន្យាជាមួយ Star J Entertainment បានបញ្ចប់។
អ្នកគាំទ្រកំពុងរង់ចាំមើលពីការសម្តែងរបស់តារាប្រុសរូបនេះជាមួយនឹងផលិតកម្មថ្មីហើយកន្លងមកលោកក៏ធ្លាប់បានសម្តែងនៅក្នុងបទ Hurt របស់ 2NE1, Falling in Love និងជាមួយមិត្តជិតស្និទ្ធ G-Dragon និង T.O,P ផងដែរ។
ក្រៅពីអាជីពជាតារាសម្តែងដ៏មានប្រជាប្រិយភាពហើយនោះ Lee Soo Hyuk ក៏ជាតារាបង្ហាញម៉ូតដ៏ស្រស់ សង្ហាម្នាក់ដែរហើយពាក់ព័ន្ធនឹងដំណឹងខាងលើនេះ មិនមានការប្រកាសផ្លូវការពី YG Entertainment នៅឡើយទេគ្រាន់ តែបញ្ជាក់ថា ប្រសិនបើមានព័ត៌មានថ្មីនឹងប្រាប់ពេល ក្រោយថាតារាប្រុស Lee Soo Hyuk នឹងចុះកុងត្រាជាមួយផលិតកម្មមែនឬយ៉ាងណា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង