កូរ៉េ ៖ លោក Lee Min Ho នឹងត្រូវបានទទួលការហ្វឹកហ្វឺន យោធា ក្នុងពេលឆាប់ៗនេះ ។
តារាកូរ៉េរូបនេះត្រូវបានគេដឹងថា គាត់បានចូលបម្រើការងារជាមន្រ្តីបម្រើសាធារណៈនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០១៧ ។ បើនិយាយទៅវាប្រហែលជាមានរយៈពេលជាង ១០ ខែទៅហើយ ពិតជាលឿនមែនទែន ។
ទទ្ទឹមនឹងនេះផងដែរ តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះនឹងត្រូវបានទទួលការហ្វឹកហ្វឺនផ្នែកយោធា ជាមូលដ្ឋាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Choongnam Nonsan រយៈពេល ៤ សប្តាហ៍ចាប់ពីថ្ងៃទី ១៥ ខែមីនា ។
បន្ទាប់ពីគាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៤ សប្តាហ៍គាត់នឹងត្រលប់ទៅបំពេញភារកិច្ចបំរើសេវាសាធារណៈទៀងទាត់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop